ថ្មភ្នំបាក់​​រលំ​សង្កត់​អេស្កាវ៉ាទ័រ​មួយគ្រឿង និង​មនុស្ស​៣​នាក់​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

ខេត្តបន្ទាយមានជ័យ​៖​បាក់​ថ្មភ្នំ​ធំ​ត្បូង​នៃ​ការដ្ឋាន​កិន​ផលិត​ថ្មភ្នំ​ធំ ក្នុងភូមិ​ភ្នំ​ធំ​ត្បូង ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ បាន​បង្ក​កិន​សង្កត់​លុប​ត្រាក់ទ័រ​ចូក​(​អេស្កាវ៉ាទ័រ​)២​គ្រឿង ហើយ​ព័​ត័​មាន​ដំបូង​ថា បានធ្វើអោយ​កម្មករ​និង​អ្នកកាន់ការ​៣​នាក់់​បាន​ស្លាប់​។​
​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ប៉ុ​ស្ត៍​ឃុំ​អូរ​ប្រាសាទ​និង​ក្រុមគ្រួសារ​ប្រាប់​សារ​ព៍​ត័​មាន​ថា ជនរងគ្រោះ​ទាំង​៣​នាក់​ដែល​ស្លាប់​ដោយ​ខ្ទេច​សាល​សព​នោះ​រួមមាន​ទី​១-​ឈ្មោះ ហែម គឹម​ឡេង ហៅ​ឡុំ អាយុ​៥២​ឆ្នាំ ភេទ​ប្រុស ជា​ឱ​ពុក​ជា​មេការ​ការដ្ឋាន​ផលិត​ថ្ម​។​, ទី​២​ឈ្មោះ​.​លឹម គឹម​ឡុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជា​កូន អ្នកបើក​អេ​ស្ការ​វ៉ា​ទ័​រ​និង​ទី​៣ ថង សេដ្ឋា ហៅ​សាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​អេ​ស្ការ​វ៉ា​ទ័​រ មួយគ្រឿង​ទៀត​។​អ្នក​ទាំង​៣ មាន​លំនៅ​ជាប់​ការដ្ឋាន​ក្នុង​នៅ​ភូមិ​កើតហេតុ​ខាងលើ​។​
​កម្មករ​ផ្សេងទៀត សាក្សី​និង​លោក​លឺ​ម​សេង ម្ចាស់​ក្រុមហ៊ុន​ផលិត​ថ្មភ្នំ​ធំ និយាយថា មុន​គ្រោះថ្នាក់​នេះ មាន​អេស្កាវ៉ាទ័រ​២​គ្រឿង​នេះ​បាន​កាយ​ថ្ម​ដូច​សព្វមួយដង​។​ក្នុងនោះ​១​គ្រឿង​កាយ​ខាង​ចង្កេះភ្នំ​និង​មួយទៀត​កាយ​កៀក​កំពូលភ្នំ​។​តែ​ដូច​មានប​ច្ច៏​យ​អាក្រក់​មួយ​កើតឡើង​គឺ​ថ្មភ្នំ​ធំៗ​ទាំង​ផ្ទាំងៗ​នៅត្រង់​កំពូល​ដែលជា​ចំណុច​-​ស​ខ័​ណ្ឌ​ចែក​រវាង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ​៣​របស់លោក​លឺ​ម សេង និង​ការដ្ឋាន​ផលិត​ថ្មភ្នំ​ធំ​II របស់លោក​កូ ណៃ ដែល​ប្រេះស្រាំ​ផង​និង​ត្រូវ​ទឺ​ក​ភ្លៀង​ផង​បាន​បាក់​រលំ​ចុះមក​ដោយ​ចៃដន្យ​។​
​ភ្លាមៗ​នោះ ការរញ្ជួយ​កក្រើក​ខ្លាំង​បាន​បង្ក​លំបាក់​ជួរ​ផ្ទាំង​ថ្ម​កំពូលភ្នំ​នោះ​នៅ​ផ្នែក​ខាងលិច​ជាច្រើន​ផ្ទាំង​ទៀត​។​ផ្ទាំង​ថ្ម​ធំ​តូច​បាន​សង្កត់​គ្រប់​ជិត​ពីលើ​អេ​ស្ការ​វ៉ា​ទ័​រទាំង​២​គ្រឿង​បង្ក​អោយ​មនុ​ស្សទាំង​៣​នាក់​ស្លាប់​។​ប៉ុន្តែ​ក្រុម​អ្នក​សង្គ្រោះបាន​ប្រើ​អេស្កាវ៉ាទ័រ​៤​គ្រឿង គ្រឿងចក្រ​ផ្សេងទៀត​និង​មនុស្ស​ជាច្រើន​នាក់​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​កាយ​យក​សាកសព​និង​យក​អេស្កាវ៉ាទ័រ​២​គ្រឿង​។​
​មនុស្សម្នា​រាប់រយ​នាក់​បាននាំគ្នា​ទៅ​មើល​ទិដ្ឋភាព​គ្រោះថ្នាក់​នោះ ហើយ​យ​សង្ស័យថា​នៅមាន​មនុស្ស​រងគ្រោះ​ខ្លះទៀត​បាន​កប់​ក្នុង​គំនរ​ផ្ទាំង​ថ្ម​។​
​ប៉ុន្តែ​អ្នកភូមិ​ជា​កម្មករ ម្ចាស់​ការដ្ឋាន​និង​សមត្ថកិច្ច​និយាយថា​:​គេ​បន្ត​កំពុង​ឆែកឆេរ​សមាជិកគ្រួសារ​តាម​ផ្ទះ​ក្នុងភូមិ​ជិតខាង ថា​តើ​បាត់​សមាជិក​ដែរ​ឬ​អត់​៕

unnamed-93unnamed-84