អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ចំនួន​២​ល្វែង​ធ្វើ​ពី​ថ្ម​លាយ​ឈើ​អស់ទាំង​ស្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 October, 2016 ក+ ក-

ដោយ​៖​ប៉ែន​សុផល​
​បាត់ដំបង​៖​ផ្ទះល្វែង​ចំនួន​២​ខ្នង​ត្រូវបាន​អគ្គីភ័យ​១​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​ខណៈពេល​ម្ចាស់​បិទទ្វារ​ចាក់សោរ​ចេញទៅ​ហូបបាយ​នៅផ្ទះ​១​ទៀត​តាម​ទំលាប់​រៀងរាល់ថ្ងៃ​,​នេះ​បើតាម​ប្រភព​លើកឡើង​ពី​ម្ចាស់ផ្ទះ​ក្បែរ​ខាង​គ្នា​ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆាបឆេះ​នេះដែរ​។​
​សាក្សី​ដដែល​បន្តថា ផ្ទះល្វែង​ទាំង​២​ខ្នង​មាន​មុខរបរ​លក់ដូរ​ខុសគ្នា​,​ផ្ទះ​១​លក់​ទូរស័ព្ទ​ម្ចាស់ផ្ទះ​ឈ្មោះ​ចិន ខ្មៅ​,​មុខរបរ​លក់​ទូរស័ព្ទ​ផង​និង​កាប់​ជ្រូក​លក់​ផង​,​និង​ម្ចាស់ផ្ទះ​១​ទៀត​មិន​ស្គាល់ឈ្មោះ​មុខរបរ​លក់​ឥ​វ៉ាន់​ចាប់ហួយ​,​អណ្តាតភ្លើង​បាន​បង្ក​មកពី​ផ្ទះ​លក់​ឥ​វ៉ាន់​ចាប់ហួយ​មុន​(​គ្រឿងទេស​)​អាច​ភ្លើងចង្ក្រាន​ឬ​ទុសេ​ខ្សែភ្លើង​ព្រោះ​ម្ចាស់ផ្ទះ​តាម​ទម្លាប់​ល្ងាច​ឡើង​បិទទ្វារ​ទៅ​ហូបបាយ​នៅផ្ទះ​១​ទៀត​៕
​សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹងថាៈ​ហេតុ​ការ​ណ៏​ឆាបឆេះ​ផ្ទះ​នេះ​នៅវេលា​ម៉ោង​៩,៤៥​នាទី​យប់​ថ្ងៃទី​១៦​តុលា​,​ស្ថិតនៅ​ទល់មុខ​ផ្សា​ប​វេ​ល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​២​ខ្នង​ផ្ទះ​ធ្វើ​ពី​ថ្ម​ខាងមុខ​,​ខាងក្រោយ​ឈើ​,​ការឆាបឆេះ​មិនទាន់​ដឹង​ពី​មូលហេតុ​ទេ​,​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​បាន​ឆា​ញ់​ទឹក​អស់​ជាច្រើន​ឡាន​។​
​សមត្ថកិច្ច​ដដែល​បន្ត​ថា ទំហំ​នៃ​ការខូចខាត​និង​ឈ្មោះ​ម្ចាស់ផ្ទះ​នៅ​មិនទាន់​ដឹង​ទេ​,​សមត្ថកិច្ច​កំពុង​ជួយ​ពន្លត់​សិន​ដោយសារ​ការឆាបឆេះ​លឿន​ពេក​និង​ស្រាវជ្រាវ​រក​មូលហេតុ​,​ហើយក៏​មិនទាន់​ទទួល​ព័ត៌មាន​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ដែរ​៕

14741136_1777638439141385_1395576489_n14686052_1777638425808053_2035426521_n14625319_1777638432474719_797152300_n