ឃាត់​រថយន្ត​ដឹក​ក្របី​​៨​ក្បាលនឹងប្រគល់ឲ្យម្ចាស់វិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2016 ក+ ក-

​ខេត្តក្រចេះ​៖​អធិការនគរបាល​ស្រុក​ព្រែក​ប្រសព្វ​ខេត្តក្រចេះ លោក​វរសេនីយ៍ទោ ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹងថា រថយន្ត​កូរ៉េ​លួច​ដឹក​ក្របី​ខុសច្បាប់​ចំនួន​៨​ក្បាល​ត្រូវបាន​កម្លាំង​នគរបាល​ល្បាត​ដឹកនាំ​ដោយ​រូបលោក​ប្រដេញ​ចាប់បាន​នៅវេលា​យប់​ថ្ងៃទី​១៧ តុលា នៅលើ​ស្ពាន​បឹង​រ៉ៃ ក្នុង​ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ​។
​លោក​វរសេនីយ៍ទោ​បន្តថា ជាមួយគ្នានេះ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ ក៏បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជា​ម្ចាស់​សត្វ​ក្របី​មក​ពិនិត្យមើល​ភិនភាគ​ក្របី​ដែល​បាត់ ដើម្បី​ធ្វើការ​ទំនាក់ទំនង​មក​ទទួលយក​ទៅវិញ​។ លោក​បញ្ជាក់ថា រថយន្ត​ខាងលើ​បាន​ព្យាយាម​បើករថយន្ត​ដឹក​ក្របី​គេច​ពី​កម្លាំង​នគរបាល​ស្រុក តែ​មិន​រួច ហើយ​ជន​ជា​អ្នកបើកបរ​បានគេច​ខ្លួន​ខ្លួន​បាត់​បន្សល់ទុក​តែ​រថយន្ត និង​ក្របី​ចំនួន​៨​ក្បាល​។​
​បច្ចុប្បន្ន​ទាំង​រថយន្ត និង​ក្របី​ទាំង​ចំនួន​៨​ក្បាល​ក៏ត្រូវ​បាន​នាំមក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រែក​ប្រសព្វ ដើម្បី​ស្វែងរក​ម្ចាស់​ឲ្យ​មក​ទទួលយក​វិញ​៕

35a7786d2094a30b3fa5621a54dcf0a3_l