ដោយ៖ប៉ែន សុផល
បាត់ដំបង៖នៅព្រឹកថ្ងៃទី១៨ តុលា ២០១៦ នេះអាជ្ញាធរខេត្តបាត់ដំបងបានប្រារព្ធពិធីទិវាផ្សព្វផ្សាយ និងពិគ្រោះយោបល់អំពីបញ្ហាផ្សេងៗជាច្រើនតាមបណ្តាភូមិ-ឃុំ ស្ថិតក្នុងស្រុកបាណន់។ ពិធីនេះប្រារព្ធឡើងក្នុងបរិវេណវត្តភ្នំសំពៅ ដែលមានការលើកឡើងពីមជ្ឈដ្ឋានបងប្អូនប្រជាពលរដ្ឋជុំវិញការប៉ះពាល់ បរិស្ថានអនាម័យ និងបញ្ហាស្នើរសុំដល់រដ្ឋបាលខេត្តក្នុងការជួយជួសជុលឡើងវិញ និងមើលថែដូចជា បរិស្ថានអនាម័យសាធារណៈ ជួសជុលប្រព័ន្ធលូបង្តោះទឹកនិងផ្លូវថ្នល់ក៍ដូចលើកដង្កើងនយោបាលជាតិ នូវប្រសាសន៍រាជរដ្ឋាភិបាល ដែលមានប្រមុខដឹកនាំដ៍ឈ្លៀស់វៃ ភូមិ-ឃុំមានសុខសុវត្ថិភាពដល់បងប្អូនប្រពលរដ្ឋ ។
លោកអភិបាលស្រុកបាណន់ ជុំ ញ៉រ បានទទួលសំណើទាំងអស់ដែលពលរដ្ឋនិងលោកភូមិ-ឃុំបានលើកឡើងនិងក្រុមប្រឹក្សាស្រុកខេត្តបានត្រៀមបម្រុងដើម្បីជួយដោះស្រាយជុំវិញរាល់បញ្ហាដែលកើត
ឡើងរបស់បងប្អូនពលរដ្ឋកំពុងប្រឈមនឹងបញ្ហា ផ្សេងៗនោះ ។ ប្រជាពលរដ្ឋក្នុងស្រុកបាណន់ដែលមានចំនួន៨ឃុំ ដែលមានពលរដ្ឋចូលរួមក្នុងពិធីទិវាផ្សព្វផ្សាយពិគ្រោះយោបល់ចំនួន៩០០នាក់ ។
លោក ចន្ទ សុផល បានធ្វើការសំណេះសំណាលរាល់បញ្ហាផ្សេងៗ ដែលមានផលប៉ះពាល់ផ្សេងៗដែលបងប្អូនពលរដ្ឋបានលើកឡើង ទាំងរស់នៅនិងសមិទ្ធផលផ្សេងៗដែលរដ្ឋបាលខេត្តបានត្រៀមបំរ៉ុងជាគម្រោងដូចតម្លៃភ្លើងអគ្គិសនីក្នុងឆ្នាំ២០១៧ខាងមុខនេះនិងត្រូវបញ្ចុះតម្លៃ ក្រោមតម្លៃបច្ចុប្បន្នផងដែរ ។
លោកអភិបាលខេត្តបានមានប្រសាសន៍លើកឡើងពីការធ្វើអភិវឌ្ត្យន៍ឲ្យបានច្រើនផ្នែករាល់បញ្ហាដែលកំពុងប្រឈម លោកអភិបាលមិនរងចាំឲ្យបញ្ហានេះវាកាន់តែធ្ងន់ធ្ងរនោះឡើយលោកត្រូវដោះស្រាយអោយទាន់ពេលស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋត្រូវការជាចាំបាច់៕
ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបាត់ដំបងក្នុងឆ្នាំ ២០១៦