ទៅបត់ជើងតូចឃើញ​នាង​ដើរ​ដក​ផ្សិត​ ​ស្ទុះ​ទៅ​ចាប់រំលោភ​ទាំង​កម្រោល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

ខេត្តតាកែវ​៖​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​បា​នស​ម្រ​ច លើ​នារី​ម្នា​ក់ ខណៈដែល​នាង​កំពុងតែ​ដើរ​ដក​ផ្សិត​តែម្នាក់ឯង​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​អង្គ​រាំង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ខេត្តតាកែវ​។​
​នារី​រងគ្រោះ​មានឈ្មោះ ន​.​ស​.​រ អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អង្គ​រាំង ឃុំ​បឹង​ត្រាញ់​ខាងជើង ស្រុក​សំរោង ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ ណែម សេង រស់នៅ​ភូមិ​សំបួរ ឃុំ​ទ្រា ស្រុក​ទ្រាំង​។ ជនសង្ស័យ​បាន​សារភាព​ខ្លួន នៅ​ថ្ងៃកើតហេតុ​រូបគេ​បាន​ទិញ​ផ្លែឈើ​យកទៅ​ឲ្យ​កូន​នៅផ្ទះ​ម្តាយក្មេក លុះដល់​ខាងលិច​ផ្ទះ​ម្តាយក្មេក រូបគេ​ក៏​បា​នទៅ​បត់ជើងតូច​នៅក្នុង​ព្រៃ ក៏​ស្រាប់តែ​ប្រះ​ឃើញ​នារី​រងគ្រោះ​កំពុងតែ​ដើរ​ដក​ផ្សិត​ម្នាក់ឯង​។ ដោយមាន​អារម្មណ៍​ផ្លូវភេទ រូបគេ​ក៏បាន​ស្ទុះ​ទៅ​ចាប់​អោប និង​ផ្តួល​នាង​ទៅ​ដី ហើយ​ចាប់រំលោភ​បានសម្រេច​តែម្តង​។ ក្រោយ​រំលោភ​បានសម្រេច ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​
​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ថា នៅ​ថ្ងៃកើតហេតុ រូបគេ​បាន​ទិញ ផ្លែឈើ​យកទៅឱ្យ​កូន នៅផ្ទះ​ម្តាយក្មេក ក្នុង ភូមិ​អង្គ​រាំង​។ លុះ​ទៅដល់​ខាងលិច​ផ្ទះ​ម្តាយក្មេក ខណៈដែល​គេ​ដើរទៅ​បត់ជើងតូច ស្រាប់តែ ឃើញ​នារី​រងគ្រោះ​កំពុង​ដើរ​ដក​ផ្សិត​ម្នាក់ឯង ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ចង់​រួមភេទ ជាមួយ​នាង តែម្តង ក៏​រត់​ស្ទុះ​ទៅ​ចាប់​ឱប​នាង ផ្តួល​នាង​ទៅ លើដី ធ្វើ​សកម្មភាព​ចាប់​ស្រាត​សម្លៀកបំពាក់ នាង រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច រួច​គេ​ក៏​ប្រញាប់​ជិះ​ម៉ួ​តូ​គេច ត្រឡប់ទៅផ្ទះ​វិញ ដោយ​មិន​នឹក​រឿងនេះ​នឹង​បែកធ្លាយ​ទេ​។ ប៉ុន្តែ​ទីបំផុត​នារី​ងរ​គ្រោះ បាន​យកទៅ​និយាយប្រាប់ ម្តាយ​ឱ្យ​ប្តឹង​សមត្ថកិច្ច​ចាប់​ខ្លួនគេ​តែម្តង​។​
​ក្រោយ​ត្រូវ​ជនសង្ស័យ​រំលោភ​ហើយ នារី​រងគ្រោះ​ក៏បាន​ប្រាប់​ដំណើររឿង​ទៅ​ម្តាយ ហើយ​ម្តាយ​នាង​ក៏​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ជនសង្ស័យ​តែម្តង បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច នៃ​អធិការដ្ឋាន​ស្រុក​សំរោង កសាង​សំណុំរឿង បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី ចាត់ការ​បន្ត​តាម​នីតិវិធី​៕

nokor18-10-16-pic-4-768x512