ISIS អំពាវនាវឲ្យមូស្លីមអាមេរិកបោះឆ្នោតគាំទ្រលោកស្រី ហ៊ីលឡារី គ្លីនតុន
អាមេរិក៖មេដឹកនាំលំដាប់ទី២របស់ក្រុម ISIS បានអំពាវនាវឱ្យប្រជាជនមូស្លីមអាមេរិកទាំងអស់ បោះឆ្នោតគាំទ្របេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ព្រមទាំងបានគម្រាមសម្លាប់អ្នកណាដែលបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ ទៀតផង។
យោងតាមគេហទំព័រ World News Daily Report បានឱ្យដឹងថា តាមរយៈវីដេអូមួយដែលត្រូវបានបង្ហោះក្នុង Youtube មេដឹកនាំលំដាប់ទី២របស់ក្រុម ISIS Amadh Abu Makmud Al-Alwani បានសម្ដែងការគាំទ្រលោកស្រី គ្លីនតុន ព្រមទាំងបានគម្រាមសម្លាប់អ្នកណាដែលបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ ទៀតផង។ ទោះបីយ៉ាងណាវីដេអូនេះត្រូវបានលុបចោលភ្លាមៗបន្ទាប់ពីបង្ហោះបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕