ប្រជាពលរដ្ឋ​៖​បទល្មើស​នេសាទ​របាំង​ស្ប​ណ​រ៉ាវ​ធំៗ​ជា​របស់​អ្នកមាន​ខ្នងបង្អែក និង​របស់​មន្ត្រី​សហគមន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​នេសាទ​កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦​បានអោយដឹងថា​៖​បទល្មើស​នេសាទ​របាំង​ស្ប​ណ​រ៉ាវ​ធំៗ​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដង​ទន្លេ​ចំណុច​ព្រែក​ត្រសក់ និង​ចំណុច​អា​បី​បទ ស្ថិតក្នុង​ភូមិ​ក្បាល​តោ​ល និង​ចំណុច​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ មន្ត្រី​ជំនាញ​មិន​ធ្វើការ​បង្ក្រាប​ដោយសារ​មាន​ខ្នងបង្អែក​និង​ជា​របស់​មន្ត្រី​សហគមន៍​។
ប្រភពព័ត៌មាន​ពី​ប្រជា​នេសាទ​បាន​បង្ហើប​ប្រាប់​អោយដឹងថា​៖​បទល្មើស​នេសាទ​របាំង​ស្ប​ណ​រ៉ាវ​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដង​ទន្លេ​នៅ​ចំណុច​ឃុំ​ព្រៃ​ចាស់ និង​នៅ​ចុង​ព្រែក​ត្រសក់​និង​ចំណុច​អា​បី​បទ ស្ថិតក្នុង​ភូមិ​ក្បាល​តោ​ល ស្រុក​ឯក​ភ្នំ ដោយ​មួយចំនួនធំ​បាន​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដែលជា​របាំង​ស្បៃ​អួន​ក្រឡា​ល្អិត​ដែល​ហៅថា របាំង​(​ស្ប​ណ​រ៉ាវ​)​រាប់រយ​រាប់់​ម៉ែត្រ​យកមក​ដាក់​បំផ្លាញ​ពូជ​មច្ឆា​ជាតិ​ងាប់​អណ្តែត​ពេញ​ទឹក​មិនដែល​ឃើញ​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​ចុះទៅ​ក្បែរ​ឬ​បង្ក្រាប​ឡើយ ដោយ​ទីតាំង​ទាំងអស់នោះ សុ​ត​សឹង​ជា​របស់​អ្នកមាន​លុយ ខ្នងបង្អែក និង​ជា​របស់​មន្ត្រី​សហគមន៍​គ្នាឯង​។​
ប្រភព​បន្តទៀតថា មន្ត្រី​ជំនាញ​ទាំងអស់នោះ​ពេលដែល​ចុះទៅ​បង្ក្រាប​ម្តងៗ​កាប់បំផ្លាញ​តែ​របស់​ពលរដ្ឋ​ដែល​មិនមាន​ខ្សែ​បក្សពួក​ដែល​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដប់​ម្ភៃ​ម៉ែត្រ​ចំណែក​អ្នកមាន​លុយ​ខ្នងបង្អែក​និង មន្ត្រី សហគមន៍​គ្នាឯង​មួយចំនួន​វិញ​បាន​ប្រើប្រាស់​ឧបករណ៍​ស្បៃ​អួន​ក្រឡា​ញឹក (​ស្ប​ណ​រ៉ាវ​)​រាប់រយ​ម៉ែត្រ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់នោះ​បែ​ជាមាន​ការឃុបឃិត​ហើយ​ធ្វើ​មិនដឹងមិនលឺ​ទៅវិញ​។​
ប្រភព​បន្តទៀតថា ត្រី​ដែល​ក្រុម​ល្មើស​នេសាទ​ដាក់​ប្រមូល​បានជា​រៀងរាល់ថ្ងៃ​តែង​ដឹក​តាម​កាណូត​ស្មាច់​ដូច​ហែរ​កឋិន​យកមក​លក់​លើក​អោយ​ឈ្មួញ​នៅ​ចំណុច សាម ស្ថិត​ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ដោយ​ក្នុងនោះ​ឃើញ​មាន​កាណូត​ស្មាច់​របស់​មន្ត្រីជលផល​ដែល​គេ​ស្គាល់​ឈ្មោះថា ប៊ុន ណា នៅ​ប្រចាំការ​ត្រូវ​រូ​វ​គ្នា​នៅ​ទី​នោះដែរ​។​
ចំណែក​លោក​ប៊ុន ណា នាយ​សង្កាត់​ជលផល​ស្រុក​សង្កែ​ដែល​បាន​ចតទូក​ស្មាច់​ប្រចាំការ​នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​បាន​ប្រាប់​សារព័ត៌មាន​យើង​កាលពី​រសៀល​ម្សិលមិញ​នេះ​ថា រឿង​ទាំងអស់នោះ​លោក​មិន​ហ៊ាន​និយាយ​ឬ​បកស្រាយ​អ្វី​ទាំងអស់ បើ​ចង់ដឹង​ច្បាស់​សួរ​ទៅ​លោកនាយ​ខណ្ឌ​ខ្លួនឯង​ទៅ​។​
ពាក់ព័ន្ធ​ទៅ​និង​ករណី​លើកឡើង​ខាងលើ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ម្សិលមិញ​នេះ​ថា ចាំ​លោក​អោយគេ​ចុះទៅ​មើល​៕

14741155_1778532275718668_1398088818_n14794145_1778532342385328_1004876209_n14794169_1778532279052001_1719813449_n14741684_1778532332385329_507251811_n14741790_1778532385718657_834786677_n