ស្រវឹងស្រា​លោត​ពីលើ​ស្ពាន​​លង់ទឹក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​ម្នាក់​​ផឹកស្រា​ស្រវឹង​រួច​បាន​ដើរទៅ​ឈរលើ​ស្ពាន ហើយ​លោត​ចុះទៅ​ក្នុង​ទឹក​ព្រែក​ដែល​កំពុង​ហូរ​យ៉ាងខ្លាំង​បណ្តាល​ឲ្យ​លង់​ស្លាប់​ដោយ​ពុំមាន​អ្នក​ទៅ​ជួយ​ទាន់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃទី​១៨​តុលា​ឆ្នាំ​២០១៦​នៅ​ចំណុច​លើ​ស្ពាន​ព្រែក​ថ្មី​ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​. ខេត្តកណ្តាល​។​
​ជនរងគ្រោះ​មានឈ្មោះ ស៊ុំ សេរី​(​ហៅ​តី​)​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ​. ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​
​តាម​ប្រភពពី​ប្រជា​ពលរ​ដ្ដដែល​នៅចាំ​ដងត្រី​នៅ​មាត់ច្រាំង​ក្បែរៗ​នោះបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ស្រវឹងស្រា​ដើរមក​លើ​ស្ពាន​ព្រែក​ថ្មី​បន្ទាប់មក​ក៏​លោត​ចុះ​ពីលើ​ស្ពាន​ទៅក្នុង​ទឹក​ព្រែក​ដែល​កំពង់​ហូរ​យ៉ាងខ្លាំង​បាត់​មិនឃើញ​ឡើងមក​លើគោក​វិញ​សោះ​។ លុះ​រហូតមកដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ទើប​ដឹង​ហើយ​បាន​ទៅ​ជួល​ញាតិ​ជិតខាង​ឲ្យ​ជួយ​ចុះ​រាវ​រកក៍​ឃើញ​ជនរងគ្រោះ​ស្លាប់​នៅក្នុង​ទឹក​បាត់ទៅហើយ​រួច​បាន​យក​សព​ជនរងគ្រោះ​មក​ផ្ទះ​ហើយ​ក្រុមគ្រួសារ​សព​បាន​ប្រាប់​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កំពង់ស្វាយ បន្ទាប់មក​កំលាំង​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​ផ្នែក​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ចុះ​ពិនិត្យ​សព​និង​បញ្ចា​ក់ថា សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ទេ​គឺ​សព​ជនរងគ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​៕

img-20161019-wa0002img-20161019-wa0000