ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាបបានសម្រេចឃុំខ្លួនជនជួញដូរគ្រឿងញៀន ឈ្មោះ Carmen Garcia Guillen ភេទស្រី ជនជាតិវេណេហ្ស៊ុយអេឡា ក្រោយបង្ក្រាបបាននៅព្រលានយន្តហោះខេត្តសៀមរាប និងក្រោយពីដកហូតបានគ្រឿងញៀន ជាង១គីឡូក្រាម ។ នេះបើយោងតាមលោក រ៉ែម សុភក្តិ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាបថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ។
គួរបញ្ជាក់ថា កម្លាំងនគរបាលខេត្តសៀមរាប កម្លាំងគយប្រចាំព្រលានយន្តហោះ កម្លាំងនរគបាលអន្តោប្រវេសន៍ ប្រចាំព្រលានយន្តហោះ និងអាវុធហត្ថប្រចាំព្រលានយន្តហោះបានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននៅព្រលានយន្តហោះខេត្តសៀមរាប។ ក្នុងប្រតិបត្តិការនគរបាលបានឃាត់ខ្លួនបានមេក្លោងជួញដូរម្នាក់ឈ្មោះ Carmen Garcia Guillen ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិ វេណេហ្ស៊ុយអេឡា និងដកហូតបានថ្នាំ ញៀប្រភេទ Cocaine ចំនួន១,៣៩០ក្រោម ដែលបានចេញដំណើរពី ក្រុងសៅបូឡូ ប្រទេសប្រេស៊ីល តាមជើងហោះហើរ EK ៣៧៤ Emirates ឆ្លងកាត់ប្រទេសឌូបៃ ប្រទេស អារ៉ាប់រួម មកដល់អាកាសយាន្តដ្ឋានសុវណ្ណភូមិ ក្រុងបាងកក និងបន្តតាមជើងហោះហើរ ពីទីក្រុងបាងកក មកសៀមរាប តាមជើងហោះហើរលេខ PG៩០៩ បំណងឆ្ពោះទៅទីក្រុងហុងកុង៕