ស្រ្តីអ្នកលក់​បន្លែ​នៅ​ផ្សារ​ដើម​គរ​ម្នាក់​ត្រូវ​រថយន្តបុក​ស្លា​ប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ស្រវឹង​បើករថយន្ត​ទៅបុក​ស្ត្រី​ជា​អ្នកលក់​បន្លែ​នៅ​ផ្សារ​ដើម​គរ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​២ និង​៤៥ នាទី​យប់​ថ្ងៃទី​២០ ខែ​១០ ឆ្នាំ​២០១៦ ត្រង់ចំណុច​មុខ​មន្ទីរពេទ្យ​អនាម័យ​ក្រុង លើផ្លូវ​ម៉ុ​ន្នី​រ៉េត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
​រថយន្ត​ម៉ាក NAVARA ពណ៌ ប្រផេះ ពាក់​ស្លាក​លេខ 2AF-9482PP បើកបរ​ពី​ខាង​កើតមក​លិច​លើ​ផ្ល​វ​លេខ​២១៧ ដោយ ឈ្មោះ សឿន ស៊ី​ម៉ា អាយុ​៣១​ឆ្នាំ​មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣៨៦ ផ្ល​វ​លំ ភូមិ​អូ​បែកក្អម​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក Navara ដែល​បើក​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ លុះ​បើក​មកដល់​ចំណុចកើតហេតុ ខាងលើ​អ្នកបើក​រប​រថយន្ត​បាន​បើក​បុក​រ៉ឺម៉ក​ម៉ូតូ​លក់​បន្លែ​ពីក្រោយ បណ្តាលអោយ​អ្នករួមដំណើរ​ម្នាក់​ហោះ​ផ្លោង​ធ្លាក់ មក​ដី​ក៏ត្រូវ​រថយន្ត​កិន​បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​តែម្តង​។​
​ស្ត្រី​ដែល​ស្លាប់​អាយុ​៥៣​ឆ្នាំ​មុខរបរ​លក់​ប​នែ្ល ស្នាក់នៅ​ភូមិ​កោះ​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ហើយ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​។​
​ចំណែក​អ្នកបើកបរ នឹង​រថយន្ត​បានប្រគល់​ទៅ​ឲ្យ​កា​រិ​ល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​៕

fn-2016-10-20-07-19-09-3fn-2016-10-20-07-19-08-2fn-2016-10-20-07-19-09-5