​ឃាតករ​សម្លាប់​ក្មេងស្រី​​យក​ក្រវិល​កាឡៃ​ចាប់​បាន​ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

ខេត្ត​កែប​៖​មន្ត្រីនគរបាល​ជំនាញ​ក្រុងកែប​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​សម្លាប់​ក្មេងស្រី​អាយុ​៧​ឆ្នាំ ប្លន់​យក​ក្រវិល​កាឡៃ​តម្លៃ​២៥០០​រៀល​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ស្រាវជ្រាវ​ចាប់បាន​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ ខណ​:​ជនសង្ស័យ​កំពុងធ្វើការ​ងារ​សំណង់​នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប​។​
​មន្ត្រី​ដដែល​បន្តថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង និង​នគរបាល​មូលដ្ឋាន ក្រោម​ការបញ្ជា​ផ្ទា​ល់ពី​ស្នងការ​នគរបាល​ខេត្ត​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ីង សំអុល​។ មន្ត្រី​រូបនោះ​បញ្ជាក់ថា ជនដៃដល់​ដែល​ប្លន់​សម្លាប់​ក្មេងស្រី យ៉ាង​សាហាវឃោរឃៅ​ឈ្មោះ តេង ពឿ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង និង​ខេត្ត​កែប​។ ចំណែក​សព​ក្មេងស្រី​រងគ្រោះ មានឈ្មោះ អែម លីហ្សា អាយុ​៧​ឆ្នាំ មាន​ឪពុក​ឈ្មោះ អែម វិចិត្រ អាយុ​៣៣​ឆ្នាំ និង​ម្ដាយ​ឈ្មោះ ទ្រី ចិន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។​
​គួររម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែតុលា នៅ​ក្រុងកែប ខេត្ត​កែប​មាន​ករណី​សម្លាប់​ក្មេងស្រី​ម្នាក់​យ៉ាង​សាហាវឃោរឃៅ​ប្លន់​យក​ក្រវិល​កាឡៃ តំលៃ​២៥០០​រៀល រួចហើយ​ក៏​យក​សព​ទៅ ទម្លាក់​ចូល ទៅក្នុង​ទឹក​រណ្ដៅ​៕

fn-2016-10-19-10-49-23-3fn-2016-10-19-10-49-23-1fn-2016-10-19-10-49-23-2