ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​ម៉ូតូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​២​នាក់​ដែល​ពាក់​ព​ន្ធ័​ករណី​ចោរកម្ម​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​នេះ នៅត្រង់ចំណុច​មុខ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ផ្លូវជាតិ​៥ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កាត់ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​២​នាក់​នោះ​ទី​១ /​ឈ្មោះ ឡុង វិសាល ហៅ​អា​ម៉ៅ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។ ទី​២/​ឈ្មោះ ជូរ ម៉េង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​រថភ្លើង​ក្រុម​១៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ទ្រី គ​ន្ធា ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ​ភូមិ​ទួល​សង្កែ​សង្កាត់​ទួល​សង្កែ ខណ្ឌរ​ឫស្សីកែវ រាជធានី​ភ្នំពេញ ។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ឡុង វិសាល ហៅ​អា​ម៉ៅ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ធូរ​ដេ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CG0291​ជិះ​ចេញ​បាន​បន្តិច​ស្រាប់តែ​ម៉ូតូ​អត់​សាំង ក៏​ចុះបណ្តើរ​មកដល់​ក្នុង​ផ្សារ​សាមគ្គី​ជួបនឹង​កម្លាំង​ល្បាត​មានការ​សង្ស័យ​ក៏​ឃាត់ខ្លួន​ពួកគេ​យកមក​ប៉ុស្តិ៍​ធ្វើការ​សួរនាំ​ទើប​ដឹងថា អ្នក​ទាំងពីរ​ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម​។​
​ប​ច្ទុ​ប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​៕

32