ចោរលួច​អស់លក្ខណ៍​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​ខេត្តបាត់ដំបង​៖​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​នៅវេលា​ម៉ោង​០១ និង​០០​សៀ​ល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​បាត់​រថយន្ត​១​គ្រឿង​នៅក្នុង​ចំនុច​ក្រុមទី​៤ ភូមិ​រំចេក​៤ សង្កាត់​រត​នះ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ជនរងគ្រោះ​ឈ្មោះ​ម៉ៅ ធីតា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ផ្ទះជួល​កន្លែងកើតហេតុ​ខាងលើ ខ​ណះ​ម្ចាស់​រវល់​មិនបាន​នៅផ្ទះ ។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា រថយន្ត​ដែល​បាត់​ម៉ាក​កា​ម៉ា​រី​ស្វិត ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​កណ្តាល ២A-២៥១៩ ខ​ណះ​ម្ចាស់​មិន​នៅផ្ទះ ជនសង្ស័យ​ដែល​ជួល​ផ្ទះសំណាក់​នៅជាប់​បន្ទប់​គ្នា បាន​យក​សោរ​ម៉ូតូ​មកចាក់​ឡាន​ហើយ​បញ្ឆេះ​លលេង ឃើញ​សភាព​ឱកាសល្អ​ក៍បាន​ប្រមូល​ខោអាវ​បើក​រត់គេចខ្លួន​ទៅសម្ងំ​នៅផ្ទះ​ឯ​ស្រុកកំណើត​តែម្តង​។​
​សមត្ថកិច្ច​ក្រុង​បានអោយដឹង​បន្ត​រថា ការស្រាវជ្រាវ​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ប៉ុស្តិ​តា​ក្រាម បានកំណត់​មុខសញ្ញា​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្តង​នៅវេលា​ម៉ោង​០២.05​នាទី​រសៀល ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ ក្នុងភូមិ​សាស្ត្រ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​ក្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​។​
​ជនសង្ស័យ​ឈ្មោះ​រ៉េ​ម សាវុធ ហៅ​ផា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ច្បាស់លាស់ រស់នៅ​ភូមិ ឃុំ កន្លែង​ឃាត់ខ្លួន​ខាងលើ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​កា​រិ​ល័យ​ជំនាញ​ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​៕

14803078_1779026442335918_253506660_o14786839_1779026479002581_1452764618_o14803340_1779026469002582_1632041647_o14805468_1779026445669251_46924820_n