រថយន្ត​ដឹក​ប្រណីត​ពេញ​មួយគ្រឿង​ត្រូវ​ប៉េអឹម​ចាប់​ប្រគល់​ឲ្យ​ជំនាញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 October, 2016 ក+ ក-

ខេត្តមណ្ឌលគិរី​៖​កំលាំង PM ផ្ទៃ​ប្រទេស ចាប់​ឃាត់​រថយន្ដ​សាំ​យ៉ុង​មួយគ្រឿង​ដឹកឈើ​ប្រណីត​ចម្រុះ​ពេញព្រៀប​ចំណុច​ភូមិ ពូ​លូ​ង សង្កាត់​រម្យ​នា​ក្រុង​សែន មនោ​រម្យ​ខេត្តមណ្ឌលគិរី កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៦​។​
បើតាម​មន្ត្រី​PM ផ្ទៃ​ប្រទេស​បាន​ប្រាប់​ឲ្យ​ដឹងថា ខណៈ​កំលាំង​របស់លោក​កំពុង​ដើរល្បាត​លើ​ដង​ផ្លូវជាតិ​ន្រ​ង់​ចំំ​ណុ​ខាងលើ​ក៏បាន​ប្រទះឃើញ​រថយន្ដ​សាំ​យ៉ុង មួយគ្រឿង​ដឹក​ប្រណីត ចម្រុះ​ពេញព្រៀប ហើយ​កំលាំង​លោក​បាន​ឃាត់​ស៊ូ​នាំ តែ​ខណៈនោះ​ដែល​តៃកុង​រថយន្ដ​បាន​បើកទ្វារ​រត់គេចខ្លួន​បាត់​តែម្ដង នៅសល់តែ​អ្នករួមដំណើរ​។ លោក​បន្តថា អ្នករួមដំណើ​បាន​ឆ្លើយថា ឈើ​ទាំ​នេះ​បាន​ដឹក​ចេញ​មកពី រោង​សិប្បកម្ម​ឈ្មោះ តា ប៉ា មា​នទី​តាំ​នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​ពូ​ម​ស្រូ​ក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។
​ប​ច្ច​ប្បន្ន​ទាំង​ឈើ​ប្រមាណ​ជាង​២​គូប និង​រថយន្ដ​ត្រូវបាន​ប្រគល់​ឲ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មណ្ឌលគិរី​៕

14796193_1779601385611757_411192045_o14796013_1779601445611751_639579338_o14813019_1779601465611749_2035762202_o14787100_1779601405611755_2131064730_o14794109_1779601392278423_1102341726_n14804835_1779601282278434_1833129817_n