មេគោ​មួយ​ក្បាល​ត្រូវ​ជន​មិន​ស្គាល់មុខ​លួច​ទៅ​ពន្លះសាច់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2016 ក+ ក-

​ខេត្តបាត់ដំបង​៖​ក្រុម​ជន​មិន​ស្គាល់មុខ​មួយក្រុម​បាន​លួច​មេ​គេ​អ្នកភូមិ​ដឹក​ទៅ​សម្លាប់​ពន្លះ​យក​សាច់ តែ ត្រូវ​ពលរដ្ឋ​ភ្ញាក់ផ្អើល​ដឹង​ទាន់ ជន​ទាំងនោះ​ភ័យ​នាំគ្នា​រត់ចោល​មេគោ​នោះ​នៅ​កណ្តាលផ្លូវ ដែល​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​២៤ តុលា ២០១៦ នេះ ស្ថិតនៅ​ខាងជើង​ចម្ងាយ​ពី​ផ្ទះ​១៥០​ម៉ែត្រ (​លើផ្លូវ​ជាតិ​៥៧) ក្នុងភូមិ​សំរោង ឃុំ​ថ្នឹង ស្រុក​បាណន់ ខេត្តបាត់ដំបង ។​
​ប្រភព​ឱ្យដឹងថា ម្ចាស់​មេគោ​ខាងលើ​ឈ្មោះ ឆន ពេជ្រ អាយុ​៤៧​ឆ្នាំ ជា​អ្នក​ធ្វើស្រែ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ បាន​ភ្ញាក់ផ្អើល​បាត់​មេគោ​របស់ខ្លួន តាំងពី​វេលា​ម៉ោង​៣​ទៀបភ្លឺ​មកម្ល៉េះ ដោយ​នាំគ្នា​ដើររក​។ ចំណែក​ក្រុមចោរ​មិន​ស្គាល់​នោះទេ តែ​ដឹងថា អាចមាន​គ្នា​លើស​២​នាក់​ឡើងទៅ បាន​រត់ចោល​មេគោ​នោះ ដោយ​ឃើញ​ពន្លះ​សាច់គោ​យកបាន​សាច់​ភ្លៅ​ប៉ុណ្ណោះ និង​បន្សល់​កាំបិតប៉័ងតោ​១ នៅ​កន្លែងកើតហេតុ ។​
​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរ និង​ប្រគល់​មេគោ​នោះ​ឱ្យ​ម្ចាស់​ផងដែរ​៕

b0513937-08cd-4b83-9199-0e5f0c113dbb3f8f32b4-434a-491c-a31f-6b8026d86e45