នារី​វ័យក្មេង​ម្នាក់​បើករថយន្ត​បុក​រនាំង​ដែក​បាក់​១៥​ផ្ទាំង និង​ម៉ូតូ​កង់​បី​២​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​ឡិច​ស៊ី​ស​GS300 ដែល​បើកបរ​ដោយ​នារី​ម្នាក់​ស្រវឹងស្រា​ក្នុង​លឿន​ដូច​ហោះ ក៏​រេ​ចង្កូត​បុក​រនាំង​ដែក​ពុះ​ចែកផ្លូវ​បាក់​១៥​ផ្ទាំង រ៉ឺម៉ក​ម៉ូតូ​កំពុង​ចត​នៅតាម​ចិញ្ចើមផ្លូវ​២​គ្រឿង​ទៀត​ខូច​ទាំងស្រុង ហើយ​បន្ត​ទៅបុក​ផ្ទប់​នឹង​ដើម​ត្របែកព្រៃ ទើប​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃទី​២៤ ខែតុលា ស្ថិត​លើផ្លូវ​ព្រះមុនីវង្ស កែង​ផ្លូវ​២៣២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ។​
​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា គាត់​ឃើញ​នារី​វ័យក្មេង​ម្នាក់​មិនដឹងថា ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​ទេ បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​-2Q 7908 បានធ្វើ​ដំណើរ​តាមផ្លូវ​ព្រះមុនីវង្ស ក្នុងទិសដៅ​ពី​ត្បូង ទៅ​ជើង ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​រនាំង​ដែក​ពុះ​ចែកផ្លូវ បណ្ដាលឱ្យ​វៀច​អស់​ចំនួន​១៥​ផ្ទាំង​រាយប៉ាយ​ពេញ​ផ្លូវ ហើយ​រថយន្ត​បាន​បួង​ចង្កូត​វិល​មួយ​ជុំ​ដូច​រង្វង់​មូល ហើយ​រថយន្ត​បង្ក​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ទៅបុក និង​រ៉ឺម៉ក​ម៉ូតូ​២​គ្រឿង ដែល​ម្ចាស់​ចត​ទុកចោល​នៅតាម​ចិញ្ចើមផ្លូវ​រង់ចាំ​ដឹក​ម៉ូយ បណ្ដាលឱ្យ​រង​ការខូចខាត​ខ្ទេចខ្ទី ស្ទើរតែ​ទាំងស្រុង ។ ភ្លាមៗ​នោះ អ្នកបើកបរ​រថយន្ត​ឃើញ​ស្ថានភាព​កំពុងតែ​រញ៉េរញ៉ៃ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​
​ក្រោយពេល​កើតហេតុ រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​ជំនាញ​មក​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ ដើម្បីឱ្យ​ម្ចាស់​រថ យន្ត​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​៕

b873737e-a30e-40c8-a176-4e564ffe55cf59867271-edad-4db1-b225-c7877c63d2b8438bbef8-8e0e-4c8b-a526-ed7fb9b8a4d8