Griezmann ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​នៅ La Liga
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

​បាល់ទាត់​៖Antoine Griezmann ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុម Atletico Madrid បានឈ្នះ​ពានរង្វាន់​ជា​កីឡាករ​ល្អ​បំផុត ប្រចាំ​ក្របខ័ណ្ឌ La Liga រដូវ​កាល ២០១៥/១៦ កាលពី​ម្សិលមិញ​នេះ​។​
​កីឡាករ​វ័យ​២៥​ឆ្នាំ ត្រូវ​ប្រកាស​ឈ្មោះ​ជា​ជ័យលាភី​នៅ​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង Valencia តែ​យ៉ាងណាក៏ដោយ​សាមីខ្លួន​មិនបាន​ចូលរួម​ទទួល​ពានរង្វាន់​នោះទេ ចំណែក​លោក Diego Simeone របស់ Atletico Madrid ក៏​យកបាន​ពានរង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​មុន​ដែរ ខណៈដែល​កីឡាករ Jan Oblak ជាប់​ជា​អ្នកចាំទី​ឆ្នើម Diego Godin ជាប់​ជា​កំពូល​ខ្សែការពារ​៕

2902