ពលរដ្ឋ​ខ្មែរ ៦,៣៣៧,០៥៤​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦​ម្សិលមិញ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦,៣៣៧,០៥៤​នាក់​ហើយ​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន លទ្ធផល​បណ្តោះអាសន្នរ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​។
​គ​.​ជ​.​ប បញ្ជាក់ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ចុះឈ្មោះ​ខាងលើ​ស្មើនឹង​៦៥.៥៧% នៃ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ ចុះឈ្មោះ​បោះឆ្នោត មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-25-10-51-00-0