បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ហិង្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​យោងតាម​របាយការណ៍​ពី​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង​បានអោយដឹងថា កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅវេលា​ម៉ោង​១ និង​០០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមទី​១៦​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ពាក់ព័ន្ធ​ទៅនឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទ​ម្ល​ន់​ទោស​។
លោក​បន្តថា ករណី​ខាងលើ បង្កដោយ​ជនសង្ស័យ​ឈ្មោះ ម៉ុក កោ​សិ​ល ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ក្រុមទី​១៦ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ម៉ុក សុ​ផល្លា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​រស់នៅ​ឃុំ​/​សង្កាត់​ជាមួយគ្នា​។​
ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​បាន​ទៅ​ផឹកស៊ី​ស្រវឹង ហើយ​ត្រឡប់ទៅផ្ទះ​វិញ​ក្រោយមក​មានការ​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ភ្លាមៗ​នោះ​ក៏​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ពូ​បាន​កាន់​កូនកាំបិត​ស​ចុង​ស្រួច​(​កាំបិត​ចិតបន្លែ​) សំដៅ​មកចាក់​ជនរងគ្រោះ​មួយ​កាំបិត​ចំពោះ​បណ្តាលអោយ​រងរបួស​ធ្ងន់​តែម្តង​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។
បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៦​នេះ​ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

14877006_1782314948673734_304877336_n14826211_1782314955340400_1005825648_n