Wayne Rooney បដិសេធបំណងល្អលោក Mourinho​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​បាល់ទាត់​៖​ប្រធាន​ក្រុម Manchester United កីឡាករ Wayne Rooney បាន​បដិសេធ​នូវ​បំណងល្អ​របស់​អ្នកចាត់ការ Jose Mourinho ឲ្យ​រូបគេ​ចាកចេញ បើសិនជា​ចង់​ចូល​លេង​នៅ​ជម្រើស​ដំបូង បន្ទាប់ពី រូបគេ​ចង់​បំបែក​កំណត់ត្រា​របស់ Sir Bobby Charlton ជាមុនសិន​ទើប​លោក​សម្រេចចិត្ត​ចេញពី Man Utd ។​
​ប្រធាន​ក្រុម​វ័យ​៣១​ឆ្នាំ​រូបនេះ ចង់​សម្រេច​ក្ដី​ស្រមៃ សាង​កេរ្តិ៍ឈ្មោះ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម Man Utd សិន ទើប​ចាកចេញ​។ បច្ចុប្បន្ននេះ Rooney ស៊ុត​ចូល​ទី​ច្រើនជាងគេ​លំដាប់​ទី​២​របស់ Man Utd ដោយ​ស៊ុត​បាន ២៤៦​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៥៣២​ប្រកួត ខណៈដែល​វីរបុរស​បិសាច​ក្រហម Sir Bobby ជា​អ្នក​ស៊ុត​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ២៤៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន ៧៥៨​ប្រកួត នៅ​ចន្លោះ​ឆ្នាំ​១៩៥៦-១៩៧៣​។​
​គួរ​បញ្ជាក់ថា Rooney ត្រូវការ​ស៊ុត​តែ ៤​គ្រាប់​ទៀត​ប៉ុណ្ណោះ នឹង​អាច​បំបែក​កំណត់ត្រា​រយៈពេល​ជាង ៤០​ឆ្នាំ​របស់ Sir Bobby បាន​ហើយ​៕

4111