លោក​កូន​តិរច្ឆានសងគុណ​ឪពុក​៤​ពូថៅ​ផ្តាច់​សង្ខារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅវេលា​ម៉ោង​១០ និង​០០​នាទី ថ្ងៃទី​២៦ តុលា ឆ្នាំ​២០១៦​នៅត្រង់ចំណុច​បឹង​ឫស្សី​ស្ថិត​ក្នុងភូមិ​ព្រះ​ធាតុ​ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង​បង្កដោយ​ជនសង្ស័យ​ត្រូវជា​កូនប្រុស​បង្កើត​កាប​ឪពុក​៤​ពូថៅ​ស្លាប់​។​
​ជនសង្ស័យ​ជា​កូន​ឈ្មោះ បឿន សុខ ហៅ អ៊ិន សុខុម ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ឪពុក​បង្កើត​ឈ្មោះ ប៉ិច បឿន អាយុ​៦៥​ឆ្នាំ មុខរបរ​ធ​ធ្វើស្រែ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជនរងគ្រោះ​ពេល​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បាន​ពាក់​កណ្ដាលផ្លូវ​ក៏​ដាច់ខ្យល់​ស្លាប់​ភ្លាម​។ ជនសង្ស័យ​ធ្វើ​សកម្មភាព​រួចហើយ​បាន​រត់​គេចខ្លួនបាត់​តែម្ដង​។​
​សូមបញ្ជាក់ថា​ជនសង្ស័យ​ខាងលើនេះ​ធ្លាប់បាន​ជាប់ពន្ធ​ធនាគារ​ម្ដង​ហើយ​នៅ​ថ្ងៃទី​២២​ធ្នូ​២០០១​ក្នុងករណី​មនុស្សឃាត​ដោយ​ចេតនា​(​បាញ់សម្លាប់​មេ​ខ្លួនឯង​)​ហើយ​បាន​ចេញពី​ពន្ធ​ធនាគារ​នៅ​ថ្ងៃទី​២៦ ធ្នូ ២០១៤ ។​
​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​ហេតុការណ៍ ខណៈ​ពេលនោះ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ព្រោះ​ពេល​កើតហេតុ​ការណ៍​គឺ​គ្មាន​អ្នកណា​បានដឹង​ឬ​ជួយ​ធ្វើ​អត្ត​រាគ​មន៍​នោះឡើយ​។​
​សមត្ថកិច្ច​បានដាក់​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ដើម្បី​ចាប់​ជនដៃដល់​រូបនេះ​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕

14881482_1782525908652638_1157522816_o14813447_1782525911985971_1629230106_o14876264_1782525938652635_1842212667_o