Man Utd ឡើងទៅ​វគ្គ​៨​ក្រុម EFL Cup
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

​បាល់ទាត់​៖​ក្រុម​បិសាច​ក្រហម Manchester United បាន​ឡើងទៅ​វគ្គ​៨​ក្រុម​បន្តទៀត​នៃ​ពានរង្វាន់ EFL Cup ក្រោយពី​យកឈ្នះ​លើ​ក្រុម​មេឃ​ខៀវ Manchester City ដោយ​លទ្ធផល ១-០ នៅក្នុង​កីឡាដ្ឋាន Old Trafford កាលពី​យប់មិញ​នេះ​។​
​ការប្រកួត​នៅក្នុង​ទី​១ ក្រុម​ទាំង​២​មានឱកាស​វាយ​សម្រុក​ទៅ​តំបន់​ប្រយុទ្ធ​រៀងៗ​ខ្លួន ប៉ុន្តែ​មិន​ក្រុម​ណា​អាច​ទម្លុះ​សំណាញ់​ទី​ក្រុម​ណា​បាន​នោះទេ ចប់​តង់​ទី​១ Man Utd ០-០ Man City​។​
​លុះ​ចូលដល់​តង់​ទី​២ ក្រុម​ម្ចាស់ផ្ទះ Man Utd បាន​បើក​ការ​វាយ​សម្រុក​និង​នាំមុខ ក្រុម​ភ្ញៀវ Man City មុន នៅ​នាទី​៥៤ ដោយ​ថ្វី​ជើង​របស់ កីឡាករ Mata ហើយ​លទ្ធផល​នេះ​នៅ​រក្សា​រហូតដល់​ចប់​ការប្រកួត Man Utd ១-០ Man City​។​
​លទ្ធផល​គូ​ផ្សេងទៀត​៖ West Ham ឈ្នះ Chelsea ២-១, Southampton ឈ្នះ Sunderland ១-០​។ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Liverpool ប៉ះ Leeds United, Manchester United ប៉ះ West Ham, Arsenal ប៉ះ Southampton, Hull ប៉ះ Newcastle៕

940