រថយន្ត​២​គ្រឿង​បុក​គ្នា​គាប​ជាប់​អ្នកបើកបរ​បាក់ជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​រថយន្ត​បែន​២​គ្រឿង​បើក​ច្រាសទិស​គ្នា ហើយ​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម្នាក់​របួស ជើង​គៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត ចំណែក​អ្នកបើកបរ​ម្ខាង​ទៀត​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​កើតឡើង​នៅ​ម៉ោង​៥ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។​
​សមត្ថកិច្ច​ប្រាប់ថា ជនរងគ្រោះ​គៀប​ជាប់​ក្នុង​កាប៊ីន ឈ្មោះ ប៊ី ឃុន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ បើកបរ​រថយន្ត​បែន ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-3553 ដឹក​ថ្ម​ពេញ​រថយន្ត មាន​ទីលំនៅ​ភូមិ​ស្លែង​ឃុំ​រំពេរ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ និង​អ្នករួមដំណើរ​ម្នាក់ទៀត ជា​ព្រូ​រថយន្ត មានឈ្មោះ ជិន ស៊ី​ហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ត្រូវជា​ក្មួយ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា មិនមាន​របួស​៕

fn-2016-10-27-08-37-58-1fn-2016-10-27-08-37-58-0fn-2016-10-27-08-38-00-8