ក្រុមចោរ​ប្រដាប់​ដោយ​កាំបិត​គំរាម​សម្លាប់​ប្លន់​យកលុយ​ជាង​៥​លាន​រៀល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ថ្មគោល​បានអោយដឹងថា ករណី​ប្លន់​ដោយ​កាំ​បិតបាំង​តោ​ខាងលើ​កើតឡើង​នៅវេលា​ម៉ោង​៨ និង​០០​នាទី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ ឋិត​ក្នុង​ក្រុមទី​១៩ ភូមិ​គ្រួស ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​
​ជនរងគ្រោះ​ជា​ប្រពន្ធ​ឈ្មោះ​មឿ​ន វិ​រះ អាយុ​២៨​ឆ្នាំ​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​មាន​ជន​ពាក់​ស្រោម​បិតមុខ​ម្នាក់​ដើរ​សំដៅ​ចូលទៅ​ខាងក្នុង​ផ្ទះ​ហើយ​ទាញយក​កាំបិត​បាំង​តោ​គំរាម​កាប់​សម្លាប់ខ្លួន ហើយ​គំរាមថា​ប្រសិនបើ​ហ៊ាន​ស្រែក​ត្រូវស្លាប់ រួច​ជន​ខាងលើនេះ​បាន​សំឡុត​រក​កាបូប​លុយ​ទុក​នៅ​កន្លែង​ណា បន្តិច​មក​ទើប​គាត់​ស្រែ​ករក​ប្តី​ប្រាប់ថា កាបូប​លុយ​នៅលើ​ធុងសាំង ភ្លាមនោះ​ចោរប្លន់​បាន​ទៅយក​កាបូប​លុយ​នៅលើ​ធុងសាំង​តែម្តង ខ​ណះ​ជនបិតមុខ​ដូចគ្នា​ម្នាក់ទៀត​ដើរ​តាម​ឆ្គ​កជាប់​ជាមួយនិង​ប្តី​របស់គាត់​ដែល​នៅ​ខាងក្រៅ​ផ្ទះ ។
​ជនរងគ្រោះ​បន្ត​រថា ក្រោយពី​ក្រុមចោរ​បាន​យក​កាបូប​លុយ​បាន​ហើយក៍​នាំគ្នារ​ត់ទៅ​ទិស​ខាងលិច​បាត់​តែម្តង​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ស្រុក ភូមិ​។​
​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ​រ៉​ន សូ​វៀត អាយុ​៣១​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​មឿ​ន វិ​រះ អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​ចាប់ហួយ​។ ទ្រព្យសម្បត្តិ​ដែល​បាត់បង់​មាន​លុយ​ខ្មែរ​ចំនួន​៥​លាន​រៀល ផ្លាកដៃ​ផ្លាក​ទីន​ជា​របស់​បញ្ចាំ​មួយ​ខ្សែ​និង​ជញ្ជៀន​ផ្លាក​ទីន​១​វង់​ទៀត​ទម្ងន់​៥​ហ៊ុន​។​
​ពេលនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​មុខសញ្ញា​ដែលមាន​ពន្លឺ​មួយចំនួន ដើម្បី​ចាប់ខ្លួន​ជនដៃដល់​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕

14875007_1782878345284061_459529621_n14813735_1782878331950729_396910200_n14877696_1782878361950726_87389749_n14877115_1782878311950731_1104525809_n