តុលាការពន្យារពេល​ស​វនា​ការសំណុំរឿង​​មេឃុំ ស៊ា​ង ចែត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​លើក​ពេល​សវនាការ លើ​សំណុំរឿង​សូកប៉ាន់​សាក្សី​របស់ លោក ស៊ា​ង ចែត មេឃុំ​គណបក្ស សម រង្ស៊ី ទៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​វិញ ខណៈដែល​មន្ត្រី​តុលាការ​បាន​អះអាងថា ការសម្រេច​ពន្យារពេល​សវនាការ លើ​សំណុំរឿង​លោក ស៊ា​ង ចែត ពេលនេះ​ដោយសារតែ​តុលាការ​ត្រូវការ​កោះហៅ​សាក្សី​បន្ថែមទៀត​។​
​សូមបញ្ជាក់ថា លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម កូតា​មកពី​គណបក្ស​សមរង្ស៊ី​នោះ ត្រូវបាន​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ ទៅតាម​ចម្លើយ ដែល​អះអាង​នៅក្នុង​លិខិត​ចំហរ​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ ស្រីមុំ ដែល​ទាក់ទង​រឿងអាស្រូវ​ផ្លូវភេទ​ជាមួយ​លោក កឹម សុខា​៕

fn-2016-10-28-09-34-17-0