ប្រជាពលរដ្ឋ​ចំនួន​៦,៤៩១,១៤៩​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៦,៤៩១,១៤៩​នាក់​ហើយ ស្មើ​ជាង​៦៧.១៧​ភាគរយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន លទ្ធផល​បណ្តោះអាសន្ន នៃ​ការចុះឈ្មោះ​បោះឆ្នោត​របស់ គ​.​ជ​.​ប ខណៈដែល​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ហើយ​មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-10-28-10-24-13-0