ក្រសួង​រ៉ែ​និង​ថាមពល​បញ្ឈប់​អាជីវ កម្ម​បូម​ខ្សាច់​ពី​ទន្លេ​ក្នុង​រាជធានី​ខេត្ត​ចំនួន​៣
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 January, 2015 ក+ ក-

​ភ្នំពេញ​៖​ក្រសួង​រ៉ែ និង​ថាមពលជូន ដំណឹង​ដល់​គណៈ​អភិបាល​រាជធានី​ខេត្ត​ចំនួន​៣ គឺ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល និង​ខេត្តព្រៃវែង សុំ​ឲ្យ​បញ្ឈប់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ នៅតាម​ដង​ទន្លេមេគង្គ​លើ ទន្លេមេគង្គ​ក្រោម និង​ទន្លេបាសាក់​។​

​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ថ្ងៃទី ៣០ ធ្នូ ២០១៤ តម្រូវ​ឲ្យ​រាជធានី​ខេត្ត​ទាំង​៣ នេះ ត្រូវ​ហាមឃាត់ និង​ដាក់​តំបន់​នេះ មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ឡើយ​។ ក្នុង​លិខិត​បន្តថា តាំងពី​ឆ្នាំ ២០១១ មក អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បាន​លុប​អាជ្ញាធរ​ប័ណ្ណ​បូម​ខ្សាច់​ទាំង​អស់ហើយ ចំណែកឯ​ក្រសួង​រ៉ែ និង​ថាមពល​ថ្មី ក៏​មិន​ដែរ​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ដល់​ក្រុមហ៊ុន ឬ​បុគ្គល​ណាមួយ​ឡើយ​។​

សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​រ៉ែ និង​ថាមពល បញ្ជាក់ថា បើ​មាន​កាណូត ទូក សា​ឡង់ ឬ​សកម្មភាព​បូម​ខ្សាច់​ក្នុង​តំបន់​ទាំង​៣​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ បង្ក្រាប និង​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន ដោយ​ពិន័យ​ជា​ប្រាក់​ពី​១​លាន ដល់ ១០​លាន​រៀល និង​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ តាម​មាត្រា ៣៥ នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ​៕ rfa----------
​​សកម្មភាព​កាណូត​បូម​ខ្សាច់​នៅមុខ​ព្រះបរម រាជវាំង កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៤