ជនសង្ស័យ​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​រួម​និង​វត្ថុតាង​ថ្នាំញៀន​មួយចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៥ និង​០០​នាទី ថ្ងៃទី​២៧ ខែតុលា​ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ភូមិ​អូរ ឃុំ សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​
សមត្ថកិច្ច​បានអោយដឹង​ថា ក្នុង​កិច្ចប្រតិប្បត្តិការ​ខាងលើ​លទ្ធផល​ជាក់ស្តែង​កម្លាំង​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ យ៉ាន់ នឿន​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​
ក្នុងនោះដែរ​ជា​លទ្ធផល​សមត្ថកិច្ច​រិ​ប​អូស​វត្ថុតាង​បានរួម​មាន​៖​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​WY)​ចំនួន​៥​គ្រាប់​, កាំភ្លើង​កែឆ្នៃ​បាញ់​គ្រាប់កង់​ចំនួន​១​ដើម​, ដែកឆាប​១, កាំបិត​ស្នៀត​ចំនួន​២, ដាវ​សា​ម៉ុ​យ​រ៉ៃ​ចំនួន​១ និង​សម្ភារៈ​សំរាប់​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ត្រូ​បាន​សមត្ថកិច្ច​ស្រុក​សំពៅ​លូន​កសាង​សំណុំរឿង​បញ្ជូន​បន្តទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

14876206_1783370905234805_1330312223_o14886330_1783370908568138_1471134870_n14886101_1783370915234804_1405776328_n