លួច​រថយន្ត​ពី​ភ្នំពេញ​ទៅ​ជាប់អន្ទាក់​សមត្ថកិច្ច​ស្រុក​ចំការលើ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2016 ក+ ក-

ខេត្តកំពង់ចាម​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ចំការលើ​កាលពី​វេលា​ម៉ោង​៥ និង​២៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៦ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​នៅលើ​កំណាត់​ផ្លូវ​លេខ​៧១ ស្ថិតក្នុង​ភូមិ​ថ្នល់​បែក​លិច ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម ពាក់ព័ន្ធ​លួច​រថយន្ត​ពី​ភ្នំពេញ​។​
​តាម​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា ដោយមាន​ការសហការ ជាមួយ​ម្ចាស់​រថយន្ត​ទើប​សមត្ថកិច្ច ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​បានធ្វើ​ការដកហូត វត្ថុតាង​រថយន្ត​មកវិញ​ផងដែរ​។​
​សមត្ថកិច្ច​បានបញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ឃុំ​បែក​ចាន​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល បុរស​ជា​ម្ចាស់​រថយន្ត​ស្រវឹង ដោយ​បើករថយន្ត​ទៅមុខ​មិន​រួច ក៏​ត្រូវបាន​ជនសង្ស័យ ជិះ​ម៉ូតូ​១​គ្រឿង​មក​សួរនាំ ហើយ​ម្ចាស់​រថយន្ត ក៏បាន​ពឹងពាក់​ឲ្យ​ជនសង្ស័យ ជូនទៅ​ហាង ម៉ាស្សា​១​មួយកន្លែង ដើម្បី​រក​សេវា​កោស​ជប់ ។ ក្រោយពី​ទៅដល់​ហាង​ម៉ាស្សា ជនសង្ស័យ​ក៏បាន​សុំ​បើករថយន្ត ទៅ​ទិញ​ភេសជ្ជៈ​មួយ​ភ្លែត ហើយក៏​ទៅ​បាត់​រហូត​តែម្ដង ក្រោយពី​ដឹងថា រថយន្ត​ត្រូវបាន​គេ​លួច​យកទៅ​បាត់​ម្ចាស់​រថយន្ត ក៏​ទូរស័ព្ទ​ទៅប្តឹង​សមត្ថកិច្ច ដើម្បី​ឲ្យ​ជួយ​អន្តរា​គម៍​តាមរក គ្រា​ដែល​ដឹងថា​ជនសង្ស័យ ជិះ​ឆ្ពោះ​មកកាន់​ខេត្តកំពង់ចាម ។​
​សមត្ថកិច្ច​បាន​តាម​ប្រមាញ់ ឃាត់​រថយន្ដ​នោះមក​វិញ ។ រថយន្ត​ដែល​ត្រូវ​ចោរលួច​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មាន​ស្លាក​លេខ​ភ្នំពេញ 2AI-7843 និង​ឃាត់ខ្លួន មនុស្ស​២​នាក់ ១-​ឈ្មោះ​ទ្រី រិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំបូក​ខ្ពស់ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ រាជធានី​ភ្នំពេញ និង​នារី​ម្នាក់​ឈ្មោះ អ៊ុ​ល សុ​វណ្ណា​រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕

1a85960b0a63feff254357c08cd809f9that-0278