ទ្រង់​ធម្មិកោ ៖ បើ CNRP មិន​កែទម្រង់​ផ្ទៃក្នុង​ខ្ញុំ​នឹង​ចាកចេញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ទ្រង់​ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ បា​នស​សេរ​បង្ហោះ​ក្នុង Facebook របស់​ព្រះអង្គ នៅថ្ងៃនេះ ដោយ​បញ្ជាក់ថា ៖ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​កែទម្រង់​ផ្ទៃក្នុង​ទេនោះ ព្រះអង្គ​នឹង​ចាក​ចេញពី​បក្សប្រឆាំង​នេះ ។ ព្រះអង្គ​សរសេរថា ឆ្នាំមុន ខ្ញុំ​បានប្រកាសថា ខ្ញុំ​តាំងខ្លួន ជា​អ្នក​ប្រ​ឆាំ ង​ក្នុង​បក្សប្រឆាំង ដើម្បី​ស្វែងរក ការកែទម្រង់​ផ្ទៃក្នុង​បក្ស​។ ថ្ងៃនេះ ខ្ញុំ​សូម​ប្រកាស ជា​ឱឡារិក​ថា ប្រសិនបើ​គ្មាន​ការកែ​ទម្រ​ង​ទេ ខ្ញុំ​ពុំ​អាច​យក​ព្រះកិត្តិនាម និង​ព្រះ​កិត្តិយស​របស់​ព្រះរាជ​វង្ស គ្រប់​អង្គ ដែល​បាន​បូជាជីវិត ដើម្បី​បុព្វហេតុ​ជាតិ យកមក​បំផ្លាញ ក្នុង​ការបំរើ ការ​កុហក​ភូតភរ បោក​បញ្ឆោត​ប្រជាពលរដ្ឋ តទៅទៀត បានឡើយ​។​
​យោងតាម​កាសែត​ក្នុងស្រុក​បាន​ដកស្រង់​បន្ទូល​ទ្រង់​ធម្មិកោ មក​ចុះផ្សាយ​ថា ៖ ទ្រង់​បានស្នើ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ រក​ដំណោះស្រាយ​បញ្ហា​ផ្ទៃក្នុង បក្ស​នៅពេលនេះ ហើយ​ទ្រង់​នឹង​បន្ត​តាមដាន ដំណោះស្រាយ​ពី​បក្ស​។ អ្នក​អង្គ​មានបន្ទូលថា “ បក្ស​គ្មាន​បញ្ហា​រឿង​បែកបាក់ នោះទេ តែ​បក្ស​មាន​បញ្ហា​ផ្ទៃក្នុង ហើយ​ខ្ញុំ​នឹង​ចាំមើល តើ​បក្ស​ដំណោះស្រាយ​យ៉ាងណា ព្រោះ​បក្ស​មាន​ក្រុម​និយម ធ្វើ​ឲ្យ​បក្ស​វា​ខ្សោយ តើ​បក្ស​មាន​កំណែទម្រង់​យ៉ាងណា មុន​ការបោះឆ្នោត​មកដល់​ខាងមុខនេះ​”​។​
​ទាក់ទង​ការរិះគន់​របស់​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​លោក កឹម សុខា ចំពោះ​លោក សម រង្ស៊ី នោះ ទ្រង់​ធម្មិកោ បាន​ប្រាប់​កាសែត​ក្នុងស្រុក​ថា កញ្ញា កឹម មនោ​វិទ្យា គ្មាន​បំណង​ចាកចេញ ពី​បក្ស​នោះទេ ហើយ​បក្ស​ក៏​គ្មាន​វិន័យ ដល់​វិទ្យា​ដែរ គ្រាន់តែ​ការរិះគន់​នោះ​ឆ្លុះបញ្ចាំង​ថា មាន​បញ្ហា​ផ្ទៃក្នុង​បក្ស រឿងនេះ​មិនធម្មតា​នោះទេ ហើយ​រឿង​ឯកឧត្តម សម រង្ស៊ី វិល​ចូល​ស្រុក ឬ មិន​ចូល​ស្រុក គឺជា​ការសម្រេចចិត្តរ​បស់​ឯកឧត្តម ។​
​អ្នកតាមដាន​សភាពការណ៍​នយោបាយ បានធ្វើ​ការវិភាគ​ថា ទ្រង់​ធម្មិកោ ជា​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ម្នាក់ទៀត ដែល​រិះគន់​លោក សម រង្ស៊ី ទោះបីជា​ការរិះគន់​មិន​ចំឈ្មោះ លោក សម រង្ស៊ី ក៏ដោយ ។ ទន្ទឹម​នោះ​ទ្រង់​ធម្មិកោ​ក៏បាន​បង្ហាញ​នូវ​ទិន្នាការ​គាំទ្រ​កូនស្រី​លោក កឹម សុខា ផងដែរ ៕

f03e03dd7740cd16bf12f7ad5f589038