ឃាត់ខ្លួន​យុវជន​៥​នាក់ និង​គ្រឿងញៀន​ចំនួន​២៧​ថង់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កម្លាំង​របស់​ការិយាល័យ​ប្រឆាំង​គ្រឿង​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ​រដ្ឋបាល​ព្រែកជីក​កាលពី​ម៉ោង​៤ និង​០០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៦​នេះ​បាន​ឃាត់ខ្លួន​យុវជន​ចំនួន​៥​នាក់​ប​ញ្ជួ​ន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ​កសាង​សំណុំរឿង​ប​ញ្ជួ​ន​បន្តរ​ទៅកាន់​តុលាកា​ខេត្ត​ដើម្បី​ផ្តន្ទាទោស​។​
​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានអោយដឹងថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ខាងលើ​ធ្វើឡើង​នៅ​ចំនុច​ភូមិ​តា​វេន ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ក្នុងនោះ​ជនសង្ស័យ​ចំនួន​៥​នាក់​ត្រូវ​ឃាត់ខ្លួន​បាន មានឈ្មោះ​ច​យ ម៉ី អាយុ​២០​ឆ្នាំ ឈ្មោះ​ធួន លី​ហ្វុ​ង អាយុ​១៨​ឆ្នាំ ឈ្មោះ​ផុន រឹទ្ធី អាយុ​២៦​ឆ្នាំ ឈ្មោះ​សយ សុភ​ក្រ័ អាយុ​២០​និង​ឈ្មោះ​ឈា លី​ឆេង អាយុ​១៧​ឆ្នាំ ទាំងអស់គ្នា​រស់​ភូមិ​ព្រែកជីក ភូមិ​ព្រែ​កតា​វេន ភូមិ​ឆ្កែ​ខាំ ក្នុង​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​។​
​វត្ថុតាង​សារធាតុ​ញៀន​ដែល​រឹបអូស​បាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​ម៉ា​ទឹកកក ចំនួន​២៧​ថង់​តូច ទម្ងន់​២,៦២​ក្រាម ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន​២​ដើម​រួមទាំង​វត្ថុតាង​ពាក់​ព​ន្ធ័​មួយចំនួនទៀត​។​
​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បន្ត​រថា ប្រតិបត្តិការ​នេះ បង្ក្រាប​ឡើង​បន្ទាប់ពី​មាន​បទល្មើស​ជាក់ស្តែង​ពីបទ​រក្សាទុក ដឹកជញ្ជូន ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ហ្នឹង​កន្លែង​ប្រុង​ចែកចាយ​ទៅកាន់​ខ្សែសង្វាក់​។​
​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវ​សមត្ថកិច្ច​ជំនាញ​រក្សាទុក​និង​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​ប​ញ្ជួ​ន​តាម​និតិ​វិធី​ទៅកាន់​តុលាការ​រីឯ​មុខសញ្ញា​ជា​បណ្តាញ​ពាក់​ព​ន្ធ័​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ប​ន្ដែ​ម​៕

14895693_1783814668523762_1132802830_o14881345_1783814685190427_794564305_o14877680_1783814675190428_1462982537_n14859294_1783814671857095_1863296855_o