សមត្ថកិច្ច​បំបែកសំបុកចោរ​លួច​គោក្របី​មួយកន្លែង​នៅ​ខេត្តរតនគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2016 ក+ ក-

​ខេត្តរតនគិរី​៖​ផ្ទះ​នគរបាល ធ្វើ​អាជិ​វក​ម្ម លួច​គោ ក្របី យកមក​កាប់​លក់ មួយកន្លែង ស្ថិតក្នុង​ភូមិ​អូ​រក​ន្សែ សង្កាត់​បឹង​ក​ន្សែ ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវ​អធិការនគរបាល​ស្រុក​អូរ​ជុំ សហការ​ជាមួយ​អធិការនគរបាល​ក្រុង​បាន​លុង និង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា ខេត្តរតនគិរី ចុះ​ឡោមព័ទ្ធ​ឆែកឆេរ ឃើញ​ភស្ដុតាង ក្របី​១​ក្បាល និង​សាច់គោ ក្របី​ស្រស់ ព្រមទាំង​ភស្ដុតាង​ជាច្រើន​ទៀត នៅវេលា​ម៉ោង​៩ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣០​ខែតុលា ឆ្នាំ​២០១៦​។​
​ ​ក្នុងករណីនេះ​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ ចំនួន​៣​នាក់ ១.​ឈ្មោះ ហ៊ឹម សះ ភេទ​ស្រី អាយុ​៥១​ឆ្នាំ​ជនជាតិ​ចាម ជ​ម្ចាស់ផ្ទះ មាន​ប្ដី​ជា​មន្ត្រី​នគ​បាល​ពាក់​ស័​ក្ខ​៣ ឈ្មោះ ឯក សុផាត នៅ​ការិយាល័យ​នគ​បាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទើប​ផ្លាស់​មកពី​ខេត្តក្រចេះ​ជិត​១​ឆ្នាំ ២.​ឈ្មោះ លី សុខ​គ្រី ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចាម ៣.​ឈ្មោះ ផាត ដា​វីត ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​ចាម ពី​ផ្ទះ​ដែល​ប្រព្រឹត្តល្មើស​ខាងលើ ព្រម​រឹបអូស​ភស្ដុតាង បាន​ក្របី​រស់ ១​ក្បាល សាច់គោ ក្របី ស្បែក ស្នែង និង​ខ្សែ​ចង​គោក្របី ជាច្រើន ដែល​បញ្ជាក់ថា សត្វ​គោ ក្របី ដែល​ជនល្មើស លួច​យកមក​កាប់​នោះ មាន​ចំនួន​រហូតដល់​រាប់សិប​ក្បាល​មកហើយ​។​
​ ​លោក​អនុសេនីយ៍ឯក នួន ម៉ុ​ល អធិការរង​ស្រុក​អូរ​ជុំ ទទួលបន្ទុក​ផ្នែក​យុត្តិធម៌ ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​ថា ក្រោយពី​បានទទួល​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​ឈ្មោះ ក្រ​ទុ ពឿ​ង ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជនជាតិ​គ្រឹ​ង នៅ​ភូមិ​ធួ​យ​ទំ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី មក​ថា នៅវេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៦ គាត់​បាន​បាត់​ក្របី​ចំនួន​៤​ក្បាល ត្រូវ​ចោរលួច ខណៈនោះ​លោក​ក៏បាន​ដឹកនាំ​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចា​អ៊ុង ចុះ​ស្រាវជ្រាវ តាម​ដានជើង​ក្របី រហូតមក​ដល់ផ្ទះ​ជនសង្ស័យ ទើប​រាយការណ៍​មក​លោកស្នងការ​។ លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង ដឹកនាំ​កម្លាំង សមត្ថកិច្ច​ចុះ​ព័ទ្ធ​ឆែកឆេរ ផ្ទះ​សង្ស័យ​នោះ​តែម្ដង​។​
​ ​បន្ទាប់ពី​រឹបអូស​វត្ថុតាង​យកមក​ស្នងការ លោក​ព្រះរាជអាជ្ញា បាន​សម្របសម្រួល អោយ​សមត្ថកិច្ច ធ្វើ​កំណត់ហេតុ ប្រគល់​ក្របី​រស់ ១​ក្បាល​ជូន​ម្ចាស់​វិញ ព្រម​សាច់​ក្របី​កាប់​រួច ២​ក្បាល និង​សាច់គោ​កាប់​រួច​៣​ក្បាល ជូន​ម្ចាស់​គេ​វិញ ក្នុងនោះ​សាច់គោ ៣​ក្បាល ជា​របស់​លោកស្រី ខឿ​ង ខឿ អភិបាលស្រុក​អូរ​ជុំ​ដែល​ទើប​និង​បាត់ កាលពី​ថ្ងៃទី​២៨ ថ្មីៗ នេះ​ផងដែរ​។​
​ ​ករណី​បង្ក្រាប​ផ្ទះ​មេចោរ​លួច​គោ ក្របី មក​កាប់​យកសា​ច់លក់​ខាងលើនេះ ត្រូវ​មជ្ឈដ្ឋាន ប្រជាពលរដ្ឋ សាទរ យ៉ាងខ្លាំង ក្នុងនោះ​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ បានលើកឡើង​ដែរ​ថា ផ្ទះ​កាប់​សាច់គោ ក្របី នេះ​មិនមែន​ទើបតែ​លួច​កាប់​នោះទេ បើតាម​ពិនិត្យ​ភស្ដុតាង ដូចជា​ស្បែក ខ្សែ​ចង​គោ ក្របី មាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហើយ​ប្រជាពលរដ្ឋ​ក៏មាន ករណី​បាត់គោ​បាត់​ក្របី ជាច្រើន​ករណី​មកហើយ​ដែរ ហេតុអ្វី ការលក់​សាច់គោ​ក្របី ដឹក​ចេញពីផ្ទះ​នេះ មិនមាន​ការត្រួតពិនិត្យ ឬក៏​មានការ​សង្ស័យ​ពី​អ្នកជិតខាង និង​សមត្ថកិច្ច ? ។ ម្យ៉ាងវិញទៀត​ម្ចាស់ផ្ទះ​ជា​មន្ត្រី​នគ​បាល​មានបុណ្យ​ស័ក្តិ​ទៀត​៕

unnamedunnamedunnamed-4