រថយន្ត​ដឹក​កម្មករ​បុក​រថយន្ត​ថៃ​ដឹកទំនិញ​មក​តាំងពិព័រណ៍​របួស​ជាង​១០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2016 ក+ ក-

ខេត្តស្វាយរៀង​៖​យោងតាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​កម្មករ​ជាង​១០​នាក់​បាន​រងរបួស គ្រា​ដែល​រថយន្ត​កូរ៉េ​មួយគ្រឿង​ដែល​ដឹក​កម្មករ​តាម​ផ្ទះ ទៅធ្វើ​ការ​នៅ​រោងចក្រ បុក​ជាមួយ​រថយន្ត​ជនជាតិ​ថៃ​ដែល​មក​តាំងពិព័រណ៍​នៅ​ក្រុង​ស្វាយរៀង ។ ករណីនេះ​កើតឡើង​នា​ព្រឹក​ព្រលឹម​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​បណ្តាល​ឲ្យ​រថយន្ត​ដឹក​កម្មករ ក្រឡាប់ ហើយ​ជះ​កម្មករ មក​ដី​របួសធ្ងន់​ស្រាល ជាង​១០​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ខណ​:​ជនជាតិ​ថៃ​មិនមាន​របួស​នោះទេ​។​
​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះទៅ​ជួយ​អន្តរាគមន៍ និង​យក​រថយន្ត​ទាំង​២ រក្សាទុក​ជាប​ណ្តាះ​អាសន្ន​រង់ចាំ​ការដោះស្រាយ​បន្តទៀត​៕

fn-2016-11-01-07-20-06-3fn-2016-11-01-07-20-06-1fn-2016-11-01-07-20-06-2

fn-2016-11-01-07-18-46-4