ដើរ​សុំទាន​រហូត​អស់ខ្យល់​២​នាក់​ប្តី​ប្រពន្ធ​ដេកស្លាប់​គ្មាន​មូលហេតុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​មាន​ករណី​មនុស្ស​ដើរ​សុំទាន​២​នាក់​ប្តី​ប្រពន្ធ​បានមក​ដេកស្លាប់ ដោយ​គ្មាន​មូលហេតុ​នៅ​​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ម៉ោង​១៨ និង​២០​នាទី បុរសរងគ្រោះ​ដេកស្លាប់​ខាងលើ​ម្នាក់នេះ មានឈ្មោះ មាស នី ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ និង ប្រពន្ធ ឈ្មោៈ ភឹម នី អាយុ ៥៣​ឆ្នាំ ដោយបាន ចេញពី​ស្រុកកំណើត​ដើម្បី​ដើរ​សុំទាន​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ដែលមាន​ស្រុកកំណើត​នៅ​​ក្នុងភូមិ​ត្រពាំង​ក្រសាំង​ឃុំ ព្រៃ​ពោធិ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ទាំងពី​នាក់​ប្ដី​ប្រ ពន្ធ ដើរ​សុំទាន ក្នុង​ក្រុង បាត់ដំបង​និង​ស្នាក់នៅ​ប​ណ្តោៈ អាសន្ន​ក្រុម​២២​ភូមិ ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង បាត់ដំបង ។
​ប្ដី​ជា​ជនរងគ្រោះ​កន្លងមក​គាត់​មាន​ជំងឺ​ប្រចាំកាយ​ផង (​តាម​ការរៀប​រាបរប​ស់​ប្រពន្ធ​) នៅវេលា​ម៉ោង​ខាងលើ គាត់​បាន​ដើរមក​ដេកស្លាប់ ក្បែរ ផ្លូវ​កាច់​កែង ថ្នល់​លេខ​៤​ចូល​ផ្សារ​ទួល​តា​ឯក ស្ថិតនៅ​ក្រុម​៣​ភូមិ អូរ​តា​គាំ​៣ សង្កាត់ ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង ។​
​ករណី​ខាងលើ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង អាជ្ញាធរ ភូមិ សង្កាត់​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​និង​រៀបចំ​សំណំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​និង​ចាត់ចែង​ដឹក​សព​ទៅ​វត្ត​ទួល​តា​ឯក​ដើម្បី​រៀបចំ​ទៅតាម​ប្រពៃណី៕

14876365_1785394035032492_228872872_o14937018_1785394038365825_1259857321_n14937940_1785394031699159_426085622_n