៧​ថ្ងៃ​ទៀត​អាមេរិក​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2016 ក+ ក-

​អាមេរិក​៖​នៅសល់តែ​រយៈពេល​៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ អាមេរិក​នឹងធ្វើ​ការបោះឆ្នោត​ជ្រើសរើស ប្រធានាធិបតី​អាណត្តិ​ថ្មី មក​ឡើងកាន់តំណែង ជំនួស​លោក​ប្រធានាធិបតី អាមេរិក​បច្ចុប្បន្ន បា​រ៉ា​ក់​អូ​បា​ម៉ា​។ ប៉ុន្តែ​ស​ន្ទ​ស្សន៍​នៃ​ការគាំទ្រ​លោក ដូ​ណា​ល់​ត្រាំ ហាក់​ខ្ពស់ជាង​បន្តិច​ពី​លោកស្រី ហ៊ីល​ឡា​រី​ក្លី​ន​តុ​ន ។​
​មណ្ឌលបោះឆ្នោត​នៅ​ទូទាំងប្រទេស អាមេរិក​នឹងត្រូវ​ធ្វើឡើង នៅក្នុង​រដ្ឋ​ទាំង​៥០ ព្រមទាំង​វ៉ា​ស៊ិន​តោន​ឌី​ស៊ី​របស់ខ្លួន ដោយ​ក្នុងនោះ​វា​ត្រូវ​បែក​ចែក ទៅក្នុង​តំបន់​ដែលមាន​ល្វែង ម៉ោង​ខុសគ្នា​ដល់​ទៅ​៦​តំបន់​។​
​ប្រជាជន​អាមេរិក ដែលមាន​ចំនួន​ប្រមាណ​ជា​១២០​លាន​នាក់ នឹងត្រូវ​បាន​គេ​ជឿជាក់ថា នឹង​ទៅ​ចូលរួម​ការបោះឆ្នោត លើក​នេះហើយ​ម៉ោង​នៃ​ការបោះឆ្នោត អាច​ចាប់ផ្តើម​ចាប់ពី​ម៉ោង​៦​ព្រឹក ឬ​៧​ព្រឹក នឹង​បិទ​នៅ​ម៉ោង​៧ ឬ​៨​ល្ងាច​ថ្ងៃ​ដដែល ដោយ​ក្នុងនោះ​រដ្ឋ Iowa និង​រដ្ឋ North Dakota ការបោះឆ្នោត​នឹងត្រូវ​បន្ត ដល់​ម៉ោង​៩​យប់​៕

1160