​ក្របួច​ជនសង្ស័យ​ម្នាក់បន្ទាប់ពីលួចម៉ូតូបាន១ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

​ខេត្តបន្ទាយមានជ័យ​៖​ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​គេ​បានសម្រេច​ហើយ​គេចខ្លួន​បាន​១​ថ្ងៃ ត្រូវបាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានអោយដឹងថា បើតាម​ការរៀបរាប់រ​បស់​ជនរងគ្រោះ​បានអោយដឹងថា ខ្លួន​មានឈ្មោះ​យ៉ុង ឆៃ​យុទ្ធ រស់នៅ​ចំណុច​ក្នុង​តូប​កាត់សក់​ផ្សារ​ដើម​ពុទ្ទ្រា ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​ជនរងគ្រោះ​បាន​រៀបរាប់​បន្តទៀតថា មុនពេល​កើតហេតុ​នោះ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦ ខ្លួន​បាន​ទុក​ម៉ូតូ​ម៉ាក​ឃ្លិ​ច ព៌​ណ ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​១K០៤៥៨ នៅក្នុង​បន្ទប់​កាត់សក់​នៅ​ជាន់​ក្រោម ហើយ​ខ្លួន​បាន​ឡើងទៅ​ដេក​បន្ទប់​ជាន់​លើ លុះ​នៅ​ម៉ោង​១២​យប់​ខ្លួន​ក្រោក​ពី​ដេក​ហើយ​ចុះមក​បន្ទប់​ខាងក្រោម ស្រាប់តែ​បាត់​ម៉ូតូ​មិនដឹង​ពី​ថ្មើ​ណា ពេលនោះ​ខ្លួន​បាន​ទូរស័ព្ទ​ទៅ​សួរ​កូនជាង​កាត់សក់​របស់​ខ្លួន​ទើប​ដឹងថា​ម៉ូតូ​ត្រូវបាន​ចោរលួច​។​
​លោក​វរ​:​សេនីយ៍ ជា ដា បានបញ្ជាក់​ទៀតថា លុះ​ព្រឹក​ឡើង​ថ្ងៃទី​៣១ ខែតុលា ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។ ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង ទើប​កម្លាំង​អាវុធហត្ថ​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៦ រួច​បញ្ជូនមក​បញ្ជាកា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ត​។ លោក​វរៈសេនីយ៍ត្រី ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​បានអោយដឹងថា ជនសង្ស័យ​មានឈ្មោះ​ទៀង ប្រសិទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​រស់នៅ​បន្ទប់​ជួល​មាត់​អូរ​ព្រំដែន​កម្ពុជា ថៃ ក្បែរ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក​វរ​:​សេនីយ៍​ត្រី ព្រហ្ម ថេ​ង បានបញ្ជាក់​ទៀតថា តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​នៅមុខ​អាវុធហត្ថ​បាន​ឆ្លើយ​សារភាពថា ខ្លួនគេ​ពិតជា​បាន​ចូល​លួច​ម៉ូតូ​របស់​ឈ្មោះ​យ៉ុង ឆៃ​យុទ្ធ ពិតប្រាកដ​មែន​។ ដោយមាន​វត្ថុតាង​និង​ចម្លើយសារភាព​ហើយ​នោះ ជនសង្ស័យ​ត្រូវបាន​អាវុធហត្ថ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​។ ចំណែក​ម៉ូតូ​ត្រូវបាន​អាវុធហត្ថ​ប្រគល់អោយ​ទៅ​ម្ចាស់​វិញ​ហើយ​៕

unnamed4unnamed-14