មេដឹកនាំ ISIS បង្ហាញ​ទំនុក​ចិត្តនឹង​ទទួល​ជ័យជម្នះ​ក្នុង​សង្គ្រាម​នៅ​ក្រុង Mosul
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2016 ក+ ក-

អ៊ីរ៉ាក់​៖​តាមរយៈ​ខ្សែអាត់​ថត​សំឡេង​មេដឹកនាំ​កំពូល​ក្រុម ISIS អា​ប៊ូ​បា​កើ អាល់​បា​ដា​ឌី លើកឡើងថា សង្គ្រាម និង​ការប្រយុទ្ធ​នាពេល​បច្ចុប្បន្ន នឹង​កាន់តែ​បង្កើន​ជំនឿ​ក្នុង​ការតស៊ូ​ប្រយុទ្ធ ដើម្បី​ជ័យជម្នះ ហើយ​ក្រុម​អ្នក​ប្រយុទ្ធ និង​អត្តឃាត​ជន​ទាំងអស់​ត្រូវតែ​តស៊ូ​រហូត ដល់ទី​បំផុត​ក្នុង​សង្គ្រាម នៃ​ទីក្រុង Mosul ក៏ដូចជា​ការបំផ្លាញ និង​ប្រែក្លាយ​ទីក្រុង​នៃ​សត្រូវ​របស់​ព្រះ (​ប្រទេស​លោកខាងលិច​) ឱ្យក្លាយ​ទៅជា​ឈាម​ដាប​ដូច​ទន្លេ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​
​គួរបញ្ជាក់​ថា​នេះ​គឺជា​លើកដំបូង​បំផុត​ហើយ ដែល​មេដឹកនាំ​កំពូល​ក្រុម​ISIS អា​ប៊ូ​បើ​កើ អាល់​បា​ដា​ឌី ផ្ញើ​សារ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្លួន​បន្ទា​ប់​ពី​ត្រូវបាន​គេ​អះអាងថា លោក​បាន​ស្លាប់​ជា​ច្រើនដង​មកហើយ ខណៈ​កងកម្លាំង​អ៊ីរ៉ាក់​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក កំពុង​វាយលុក​ចូល​ទីក្រុង Mosul ដែល​បាន​ធ្លាក់ ទៅ​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម ISIS ចាប់តាំងពី​ឆ្នាំ​២០១៤៕

main-isis