ព្រមព្រៀងគ្នា​រួមរ័ក ព្រឹក​ឡើង​ម្តាយ​ខាង​ស្រី​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​បុរស​ជា​សន្តិសុខ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​ម្តាយ​ក្មេងស្រី​រងគ្រោះ​ពីបទ​រំលោភ​សេពសន្ថវៈ ដែល​ការឃាត់ខ្លួន​កើតឡើង​នា​វេលា​ម៉ោង​កាលពី​ម្សិលមិញ​នៅមុខ​មន្ទីរ​សម្រាក​ព្យាបាល​ដេប៉ូ ឡុង ហ៊ួ​រ ដែលមាន​ទីតាំង​ផ្ទះ​លេខ​១៥១ ផ្លូវ​លេខ​២១៥ ក្រុមទី​៤៥ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក​។​
​សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​មានឈ្មោះ វ៉ា ឆៃ អាយុ​២៤​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ក្រុមហ៊ុន IPS មាន​ស្រុកកំណើត​នៅ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម ចំណែកឯ​ក្មេងស្រី​អនីតិជន​ជា​ជនរងគ្រោះ មានឈ្មោះ ម ស អ អាយុ​១២​ឆ្នាំ មាន​ទីកន្លែង​ស្នាក់នៅ​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។​
​ជនសង្ស័យ​បាន​ឲ្យ​ដឹងថា ខ្លួន និង​ក្មេងស្រី​បាន​ស្គាល់គ្នា​រយៈពេល​១​ខែ ដោយសារ​តែងតែ​អង្គុយ​ជជែក​គ្នា​លេង​ជា​ញឹកញយ​នៅមុខ​មន្ទីរ​សម្រាក​ព្យាបាល​ដេប៉ូ ឡុង ហ៊ួ​រ ហើយក៏​បានកើត​ចិត្ត​ស្រលាញ់គ្នា​ទៅមក​។ លុះដល់​ថ្ងៃកើតហេតុ ពេល​ចេញពី​ធ្វើការ​ទៅផ្ទះ​ម្តាយមីង ខ្លួន​និង​ក្មេងស្រី​នោះបាន​និយាយ​ត្រូវរ៉ូវ​គ្នា ក៏បាន​ទៅ​រួមរ័ក​ដោយបាន​សម្រេច​តែម្តង​។​
​ដោយសារ​បាត់​កូនស្រី​មិនឃើញ ម្តាយ​ក្មេងស្រី​រងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង លុះ​មកដល់​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា​នេះ ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។ បន្ទាប់ពី​ធ្វើការ​សាកសួរ​រួចមក សមត្ថកិច្ច​បាន​បន្តធ្វើ​ការស្រាវជ្រាវ​និង បានធ្វើ​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

rape