ឃាត់ខ្លួន​បុរស​២​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​មាន​ស្ថាន​ទំងន់ទោស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​ដោយ​យក​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់បំផ្លាញ​ទៅលើ​ម៉ូតូ​អ្នក​ដ៏​ទៃ​កាលពី​វេលា​ម៉ោង​៨ និង​០០ នាទី ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុ ង​បាត់ដំបង​។​
លោក សំ វិ​ឡុង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​បាត់ដំបង​បានអោយដឹងថា​៖​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​រួមមាន​៖
ទី​១-​ឈ្មោះ មិន ញក់ ហៅ ញក់ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ កម្មករសំណង់​រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។ ទី​២-​ឈ្មោះ លេង ណាំ​ឈី​វ ហៅ ឈី​វ ភេទ​ប្រុស អាយុ​២២ ឆ្នាំ​មុខរបរ ចាក់ធុងបាស់​រស់នៅ​ភូមិ​ចំការ​សំរោង​១ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។
លោក​បន្តថា ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​យក​កាំបិត​សាំ​ម៉ូ​រ៉ៃ​កាប់​ទៅលើ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ បាត់ដំបង​1B-2430​របស់​ជនរងគ្រោះ​ឈ្មោះ ផាន ឡាយ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ ជាង​ពិ​ដាន រស់នៅ​ចំណុចកើតហេតុ​ខាងលើ បណ្តាល​ឲ្យ​ខូចខាត បែក​កុង​ទ័​រ​ម៉ូតូ​, បែក​អាវ​ម៉ូតូ​, បែកក្បាល​ម៉ូតូ និង​បែក​ស៊ីញ៉ូ​ខាងឆ្វេង​។​
វត្ថុតាង​ដកហូត​បាន​កាំបិត​សាំ​ម៉ូ​រ៉ៃ ចំនួន ០២ ដើម ។​
បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​ឃាន់​ខ្លួន​បញ្ជូនទៅ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ ខេត្ត​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

14924098_1786802318224997_1632883954_o14924140_1786802314891664_2047748205_o