ប្រទះឃើញ​សព​ហើម​ស្អុយរលួយ​នៅក្រោម​ស្ពាន​អូរ​ក្រសារ ស្រុក​ទឹកឈូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2016 ក+ ក-

ខេត្តកំពត​៖​មាន​ករណី​ភ្ញាក់​មួយ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​ក្មេងឃ្វាលគោ​បាន​ប្រទះឃើញ​សាកសព​បុរស​ម្នា​ក់មាន​សភាព​ហើម ស្អុយរលួយ នៅ​ចំណុច​ខាងត្បូង​ស្ពាន​អូរ​ក្រសារ ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទ្វា​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត​។​
​មន្ដ្រីនគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា សាកសព​រងគ្រោះ ជា​បុរស​ជនជាតិខ្មែរ ពាក់​អាវយឺត​ដៃខ្លី បង្កង់​ពណ៌​ឈាមជ្រូក​លាយ​ខ្មៅ​, ពាក់​ខោ​លី​អូ ពណ៌​ជ្រូក សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​។ បន្ទាប់ពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​សន្និដ្ឋាន ជាបឋម​ថា ជនរងគ្រោះ​ស្លាប់ ដោយសារ​អំពើ​ឃាតកម្ម ព្រោះ​នៅលើ​មុខ​សាកសព ត្រូវ​ជនដៃដល់ វាយ​ខ្ទេច​មុខ​មើល​លែង​ស្គាល់ ហើយ​ជនរងគ្រោះ​សម្លាប់​រយៈពេល​៣​ថ្ងៃ​។​
​បច្ចុប្បន្ន​មន្ដ្រីនគរបាល​ជំនាញ កំពុងតែធ្វើការ​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាមច្បាប់​ឲ្យ​ខាន​តែ​បាន​៕

fn-2016-11-04-10-22-37-0fn-2016-11-04-10-22-38-2