ឃាត់ខ្លួន​​មេខ្លោង​ជួញដូរ​គ្រឿងញៀន​០២​នាក់​តាម​ដីកា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2016 ក+ ក-

​ដោយ​៖​ប់ែន សុផល
​បាត់ដំបង​៖​នៅវេលា​ម៉ោង ១០ និង​២០​នាទី ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ លោក វ៉ាន់ ពិ​សិទ្ធ ការិយាល័យ​ជំនាញ បាន​ចុះ​អនុវត្តតាម​ដីកា​ចាប់​ឃាត់ខ្លួន របស់លោក ជា វណ្ណៈ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្តបាត់ដំបង ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១៦​។​
​បើតាម​សេចក្ដីរាយការណ៍ របស់​កម្លាំង​កង​រាជ​អ​វុ​ធ​ហត្ថ ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា​៖​ក្រោយ​ទទួលបាន​នូវ ដីកា​របស់​តុលាការ រយៈពេល​ជាង​បី ខែ​ទើប​ឈានទៅដល់ ការឃាត់ខ្លួន ជនសង្ស័យ​០១​នាក់ ឈ្មោះ គង់ ប៊ុន​ចំរើន ហៅ ញ៉​ក់ ភេទ​ប្រុស អាយុ​២៧ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ បួរ ឃុំ​ក្ដុល​តា​ហែ​ន ស្រុក ប​វេ​ល ខេត្តបាត់ដំបង នៅពេល​ចាប់ខ្លួន កម្លាំង​ការិយាល័យ​ជំនាញ បាន​រកឃើញ​នូវ​សម្ភារៈ ប្រើប្រាស់​គ្រឿងញៀន និង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០១ គ្រឿង ក្នុង​បន្ទប់​របស់ ឈ្មោះ គង់ ប៊ុន​ចំរើន​។​
​កង​រាជ​អ​វុ​ធ​ហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ទៀតថា កម្លាំង​ការិយាល័យ ជំនាញ បាន​សុំ​គោលការណ៍ លោក ហេង លុយ ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តបាត់ដំបង និង​បាន​ចុះ​មកដល់​ផ្ទាល់ ដើម្បី​បន្ត​ចាប់ខ្លួន ជនសង្ស័យ ០១​នាក់ បន្ថែមទៀត​ឈ្មោះ ( លី គឹម​ជា ហៅ​កុង​) ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ចំណុច​ខាងលើ នៅវេលា​ម៉ោង ១១​និង​០៣​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល និង​បាន​ឆែកឆេរ​បន្ទប់រ​បស់ជនស​ង្ស័​យ ខាងលើ រកឃើញ​នូវ​៖​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៥ កញ្ចប់ មាន​ទម្ងន់ ១០៨,៧៦​ក្រាម​។ គ្រឿងញៀន​ប្រភេទ​ម្សៅ​ពណ៌ ស (​ខេ​) ចំនួន ០៥ កញ្ចប់ មាន​ទម្ងន់ ២,៥២​ក្រាម​។ រថយន្ត ០១ គ្រឿង​ម៉ាក ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ បាត់ដំបង 2A :៧៩៦៣​។
​ម៉ូតូ​០២ គ្រឿង ម៉ាក ហុងដា​ឃ្លី​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BS :៦៤៤០ និង ម៉ាក វីវ៉ា ពណ៌ ខ្មៅ​ស្លាក​លេខ បាត់ដំបង 1H:៥៧៧៧​។ ប្រាក់ ចំនួន ១០,០០០,០០០​រៀល​(​ដប់​លាន​រៀល​)​។​
​ជ​ញ្ជី​ញ​ថ្លឹង​គ្រឿងញៀន​ចំនួន ០២ គ្រឿង​។ ទូរស័ព្ទដៃ ចំនួន​០៥​គ្រឿង​។
​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង កំពុង​ឃាត់ខ្លួន នៅ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

14975874_1787733841465178_906174230_o14962495_1787733858131843_1233245120_n14937924_1787733871465175_984228073_n14936933_1787733838131845_348103452_n