ពលរដ្ឋ​ខ្មែរ​ចំនួន​៦,៨៧២,៦៥១​នាក់​បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាច ថ្ងៃទី​០៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦,៨៧២,៦៥១​នាក់ ស្មើនឹង​ប្រមាណ​៧១.១១​ភាគរយ​ហើយ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប​។​
​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង មាន​សិទ្ធិ​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

fn-2016-11-07-10-16-38-0