Ronaldo បន្ត​កុងត្រា​ថ្មី​ជាមួយ Real Madrid ដល់ឆ្នាំ២០២១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

បាល់ទាត់​៖​ទីបំផុត​ខ្សែប្រយុទ្ធ Cristiano Ronaldo បានសម្រេច​ចិត្ត​បន្ត​អនាគត​របស់ខ្លួន​ជាមួយ​ក្រុម Real Madrid ដោយ​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​៥​ឆ្នាំ នេះ​គឺមាន​ថា កីឡា​រូបនេះ​នឹង​ស្នាក់​នៅក្នុង​ឯ​កីឡដ្ឋាន Bernabeu រហូតដល់​ឆ្នាំ ២០២១​។​
​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ឆ្នាំ​រូបនេះ កិច្ចសន្យា​ចាស់​របស់គាត់​គ្រោង​និង​ផុតកំណត់​នៅ​ខែមិថុនា​ឆ្នាំ​២០១៨ ប៉ុន្តែ Ronaldo នឹង​ចុះ​កុងត្រា​បន្ថែមទៀត​នៅ​ថ្ងៃ​ច័ន្ទ​នេះ​តែម្ដង និង​ទទួលបាន​ថ្លៃ​ពលកម្ម​ប្រចាំ​សប្ដាហ៍​ប្រមាណ ៣៦៥,០០០ ផោន​។​
​គួរ​បញ្ជាក់ថា Ronaldo ស៊ុត​ចូល​៣៧១​គ្រាប់​ចាប់តាំងពី​ផ្ទេរ​ពី Manchester United មកកាន់ Real Madrid ក្នុង​ឆ្នាំ​២០០៩៕

3200602_heroa