អ្នកជិះម៉ូតូឌុប​ឈើ​ម្នាក់ត្រូវម៉ូតូដួល​សង្កត់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

​ខេត្តមណ្ឌលគិរី​៖​បុរស​អ្នកជិះ​ម៉ូតូ​ដ​ឆក​ម្នាក់​ត្រូវ​ម៉ូតូ​ដួល​សង្កត់​ម្ចាស់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​ដោយ​សង្ស័យ​មាន​មនុស្ស​ដេញតាម​ប្រមាញ់​ទារប្រាក់​ពី​អ្នក​ដាក់​កុងត្រូលជជុះ​។ ហេតុ​ការ​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​រការ ឃុំ​ស្រែ​ឈូក​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​
​ជនរងគ្រោះ​ឈ្មោះ គាន សុខន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​មានជ័យ​ទី​០៣ ឃុំ​ស្រែ​ចារ ស្រុក​ស្នូល ខេត្តក្រចេះ​។
​តាម​ប្រភពពី​កន្លែងកើតហេតុ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​អ្នកបើក​ម៉ូតូ​ដឹកឈើ​ត្រូវ​បានដាក់​ការសង្ស័យ​ទៅលើ​សមត្ថកិច្ច​មួយចំនួន​ដែល​បង្ក​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ​
​ចាំ​ដក​តុង​ឬ​(​កុងត្រូលជជុះ​)​តាម​បណ្តោយ​ផ្លូវ​នៅក្នុង​ភូមិ​ន​ឃុំ​ខាងលើ​។​
​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​គាត់​បានឃើញ​មាន​អ្នកដឹកឈើ​តាម​ម៉ូតូ​ដូច​ហ្វូង​គោក្របី​ក្នុង​មួយថ្ងៃ​មិនតិចជាង​ពី​(៥០-៧០)​ម៉ូតូ​នោះទេ លើកលែង​ថ្ងៃ​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​គេ​មិន​បានឃើញ​ម៉ូតូ​នោះ​ដឹកឈើ​។​
​តាម​ប្រភព​ជាក់លាក់​មួយ​បាន​បញ្ជាក់ថា រាល់​សកម្ម​ដឹកជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​តាម​ម៉ូតូ​ចេញពី​ភូមិ​រការ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​ចូល​ទឹកដី​ស្នូល​ខេត្តក្រចេះ​នេះ​គឺ​យកទៅលក់​ឲ្យ​ឈ្មួញ​ដ៏​ល្បីឈ្មោះ​ម្នាក់​ជាម​ន្ត្រី​យោធា​មាន​ខ្នងបង្អែក​ក្រាស់​ណាស់​ជា​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ស្រុក​ស្នួល​ឈ្មោះ គង់ គ្រឹ​ង ហើយក៏​គ្មាន​ជំនាញ ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។​
​លោក កុយ ចំរើន ម៉េ​ប៉ុស្តិ៍​ស្រែ​ឈូក​បាន​ឲ្យ​ដឹងថា ពិត​ជាមាន​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ដែល​គេ​មក​ទីនេះ​
​តែ​គេ​មាន​លិខិត​បេសកម្ម​របស់គេ​លោក​គ្មាន​សិទ្ធ​ហាមឃាត់​គេ​ឡើយ ។ មជ្ឈដ្ឋាន​ទូទៅ​បាន​ស្នើសុំ​ឲ្យ​មាន​កិច្ច​អន្ត្រាគមន៍​ពី​លោក​អភិបាលខេត្ត មន្ត្រី​ជំនាញ​គ្រប់លំដាប់​ថ្នាក់​នៅ​ខេត្តមណ្ឌលគិរី ហើយក៏​ជា​សារ​ដ៏​សំខាន់​មួយ​ផ្ញើជូន​ដល់​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​បាននិងកំពង់​បំពេញ​បេសកម្ម​លើ​ទឹកដី​ខេត្តក្រចេះ​និង​ខេត្តមណ្ឌលគិរី​មេត្តា​ចុះ​ដល់​ចំណុច​ទីតាំង​ខាងលើ​ទប់ស្កាត់​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​កុំ​មើលរំលង​ចំណុច​ដែល​កំពុងមាន​ចា​រា​ចរណ៍​ដឹកជញ្ជូន​ឈើ​យ៉ាង​គគ្រឹកគគ្រេង​បែប​អនាធិបតេយ្យ​នេះ​ឲ្យ​សោះ ៕

img-20161107-wa0003img-20161107-wa0001