ប្រធាន​បក្ស​កាន់អំណាច​កូរ៉េខាងត្បូង​ប្រកាស​លាលែង​ពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 November, 2016 ក+ ក-

​សេ​អ៊ូ​ល​៖​ប្រធាន​គណបក្សកាន់អំណាច​របស់​ប្រទេស​កូរ៉េខាងត្បូង​លោក Lee Jung-hyun​បានប្រកាសថា លោក​នឹង​លាលែង​ពី​តំណែង​នាពេល​ឆាប់ៗ​នេះ​ដើម្បី​ឆ្លើ​ប​តប​ទៅ​ទៅនឹង​ការ​ចលាចល​ដែល​បាន​បង្កឡើង​ដោយ​រឿងអាស្រូវ​នយោបាយ នៃ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ផាក គឺ​ន​ហេ​។​
​លោក Lee បាន​ថ្លែង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សមាជិកសភារ​បស់​គណបក្ស Saenuri ជាច្រើន​នាក់ បានទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង ដោយ​សម្អាង​លើ​ការ​លើកឡើងថា​ប្រធាន​គណបក្ស​សព្វថ្ងៃ គួរតែ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ភាពបរាជ័យ​ក្នុង​ការរក​ដំណោះស្រាយ ដ៏​សក្តិសម​មួយ​សម្រាប់​រឿងអាស្រូវ ដែល​ស្ទើរតែ​ធ្វើ​ឲ្យ​កកស្ទះ​ដល់​កិច្ចការរដ្ឋ​នានា ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​
​ប៉ុន្តែ​ប្រធាន​គណបក្សកាន់អំណាច​រូបនេះ បាន​បដិសេធ​មិន​លាលែង​ពី​តំណែង​ភ្លាមៗ​នោះឡើយ ដោយ​លោក​បាន​បាន​បន្ថែមថា ខ្ញុំ​ចង់​ស្នើសុំ​ពេលវេលា​ខ្លះ​ដើម្បី​គ្រប់គ្រង​វិបត្តិ​នេះ និង​ជួយ​ដល់​ប្រធានាធិបតី ដែល​កំពុងតែ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ ហើយ​ពួកយើង​គួរតែ​រួមដៃគ្នា​ជំនួស​ឲ្យ​ការឈ្លោះទាស់ទែង​គ្នា ដើម្បី​ជម្នះ​វិបត្តិ​នយោបាយ​ក៏​ខ្មៅ​ងងឹត​មួយ​នេះ ហើយ​ខ្ញុំ​នឹង​ចុះ​ចេញពី​តំណែង​នាពេល​អនាគត នៅពេលដែល​ខ្ញុំ​មើលឃើញថា​បញ្ហា​ត្រូវបាន​ដោះស្រាយ​ចប់​រួចរាល់​៕

 ???? ???? ???     (??=????) ??? ?? = ???? ??? ??? 25? ?? ?? ???? ???? ???? ????? ?? ??. 2016.10.25     uwg806@yna.co.kr/2016-10-25 10:47:59/

???? ???? ???
(??=????) ??? ?? = ???? ??? ??? 25? ?? ?? ???? ???? ???? ????? ?? ??. 2016.10.25
uwg806@yna.co.kr/2016-10-25 10:47:59/