ក្លិប​ធំ​២​នៅ​ក្របខ័ណ្ឌ PL ប្រជែង​គ្នា​ទិញ Griezmann
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2016 ក+ ក-

​បាល់ទាត់​៖ក្រុម​មេឃ​ខៀវ Man City និង​បិសាច​ក្រហម Man Utd បាន​ត្រៀម​ដាក់សំណើ​ទៅកាន់​ក្រុម Atletico Madrid ដើម្បី​ប្រជែង​ទិញយក​ខ្សែប្រយុទ្ធ Antoine Griezmann នៅ​ទីផ្សារ​កីឡាករ​បើក​នាពេល​មុខ​នេះ​។​
​ខ្សែប្រយុទ្ធ​រូបនេះ​ក៏​កំពុងស្ថិត​ក្នុងការ​តាមឃ្លាំមើល​របស់ Man Utd ផងដែរ បន្ទាប់ពី​លេច​ឮថា Griezmann អាច​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Vicente Calderon Stadium នៅ​រដូវ​កាល​ក្រោយនេះ​។​
Man City ត្រៀម​សំណើ​៧០​លាន​ផោន​ដើម្បី​សម្រេច​កិច្ចសន្យា​ផ្ទេរ​ខ្សែប្រយុទ្ធ​រូបនេះ​ឲ្យ​បាន​ឆាប់ ពីព្រោះ​លោក Pep Guardiola ចង់បាន Griezmann មក​ដៃគូ ប្រយុទ្ធ​ជាមួយ Sergio Aguero ។​
​គួរ​បញ្ជាក់ថា Griezmann ផ្ទេរ​ចេញពី Real Sociedad មកកាន់ Atletico Madrid កាលពី​រដូវក្តៅ​ឆ្នាំ​២០១៤ និង​ស៊ុត​បញ្ចូល​ទី​បាន​៥០​គ្រាប់​ឲ្យ​ក្រុម​មួយ​នេះ​នៅ​ក្របខណ្ឌ La Liga និង​ជួយ​ពួកគេ​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ UCL កាលពី​រដូវ​កាល​មុន​៕

1784101-37679311-2560-1440