សម្ដេចក្រុមព្រះ​គ្រោង​រំលាយ​គណ បក្ស​សង្គម​រាស្ត្រ​រាជាធិប តេយ្យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 January, 2015 ក+ ក-

ភ្នំពេញ​៖ គណបក្ស​សង្គម​រាស្ត្រ​រាជា ធិបតេយ្យ​ដែល​បង្កើតឡើង​ដោយ​សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវ​ព្រះអង្គ​ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​រំលាយ​ចេញពី​បញ្ជី​ឈ្មោះ​ក្នុងពេល​ឆាប់ៗ​នេះ​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ទុំ សម្បុរ មន្ត្រី​នាំពាក្យ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​បើទោះជា​ជា​យ៉ាងណា គម្រោង​ដែល​គ្រោង​ថា​នឹង​រំលាយ​នោះ រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ក្រសួងមហាផ្ទៃ នៅឡើយ​ទេ​។​

មន្ត្រី​នាំពាក្យ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ទុំ សម្បុរ បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​គ្រោង​ថា​នឹង​រំលាយ​នេះ គឺ​ក្នុង​បំណង​ដើម្បី​រួបរួម និង​ប្រមូល​កម្លាំង​អ្នករាជានិយម​ឡើងវិញ បន្ទាប់ពី​បែកខ្ញែក​អស់​ពេល​ជាង ៨​ឆ្នាំ​កន្លងទៅនេះ​។​

លោក​ម៉ៅ មុន្នី​វណ្ណ តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម បាន​ឲ្យ​ដឹងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្លាប់ធ្វើ​ឲ្យ​ម្ចាស់ឆ្នោត​ខកបំណង​ជាច្រើនលើក​ច្រើនសា​ណាស់​មកហើយ ហេតុនេះ​វា​ពុំមែន​ជា​ជម្រើស​ក្នុងការ​ពិចារណា​សម្រាប់​អ្នកគាំទ្រ​ទៀត​នោះទេ​។​

​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​អនុប្រធាន​គណកម្មការ សាធារណការ​ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ​ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជា​គណកម្មការ​ទី​៩ នៃ​រដ្ឋសភា មកពី​គណបក្ស​ស​ង្ក្រោះ​ជាតិ លោក ម៉ៅ មុន្នី​វណ្ណ យល់ឃើញថា​ការសម្រេច​ព្រះទ័យ​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា​រំលាយ​បក្ស​ថ្មី​ចោល ឬ​មិន​រំលាយ​នោះ វា​មិន​សំខាន់​ឡើយ​។ លោក​បន្តថា បើទោះជា​ព្រះអង្គ​សម្រេច​ព្រះទ័យ​រំលាយ​មែន ក៏​មិន​ធ្វើ​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាច​ស្រូប​សំឡេង​អ្នកគាំទ្រ​បាន​ដូច​មុន​រហូតដល់​ភ្លូក​ទឹកបាក់​ដី​ទៀតឡើយ​៕

 លោក ម៉ៅ មុន្នី​វណ្ណ--------------