Hector Bellerin ព្រម​ចុះ​កុងត្រា​ថ្មី​រយៈពេល​វែង​ជាមួយ Arsenal
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

​បាល់ទាត់​៖​លោក Albert Botines ទី​ភា្ន​ក់​ងារ​របស់​កីឡាករ Hector Bellerin បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ Bellerin យល់ព្រម​ចុះហត្ថលេខា​នៅលើ​កុងត្រា​រយៈពេល​វែង​ថ្មី​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ហើយ​។​
​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ បច្ចុប្បន្ន​មាន​កំពុងតែ​មានការ​ចំណាប់អារម្មណ៍​ពី​សំណាក់ Barcelona និង Manchester City ខណៈ Arsenal គេ​កំពុង​ស្ទុះស្ទា​ក្នុងការ​ទប់ស្កាត់ ប៉ុន្តែ​ឥឡូវនេះ Bellerin យល់ព្រម​ចុះហត្ថលេខា​នៅលើ​កុងត្រា​រយៈពេល​វែង​ថ្មី​ជាមួយនឹង​ក្រុម​កាំភ្លើង​ធំ ។​
Bellerin បាន​និយាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ Arsenal “​ខ្ញុំ​ពិតជា​រីករាយ​នៅឯ Arsenal ហើយ​ឋ​ខ្ញុំ​ស្រឡាញ់​ក្រុម​មួយ​នេះ ខ្ញុំ​ចង់​បន្ត​អនាគត​ដល់​វែងឆ្ងាយ​ជាមួយនឹង​កាំភ្លើង​ធំ​”​។​រឿងនេះ​នឹង​ក្លាយទៅជា​លើក​ទី​បួន ដែល​គាត់​បាន​ចុះហត្ថលេខា​នៅលើ​កុងត្រា​ថ្មី​នៅឯ​ក្រុម ហើយ​វា​ពិតជា​ច្បាស់​ណាស់​ដែល​គាត់​នឹង​បង្កើតឱ្យមាន​ការរីកចម្រើន​យ៉ាង​ល្អ​”៕

skysports-hector-bellerin-arsenal-premier-league_3824086