ស្ត្រី​ម្នាក់​រងរបួស​ក្នុងករណី​បាញ់ប្រហារ​នៅ​មជ្ឈមណ្ឌល​កម្ចាត់មីន​ស្លាប់ហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មនុស្ស​៣​នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់ប្រហារ នៅក្នុង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម គ្រា​ដែល​ស្រី​ស្នេហ៍​របស់​ជនដៃដល់ និង​ជនរងគ្រោះ​បាន​ស្លាប់​ក្រោយពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​
​សមត្ថកិច្ច​ម្នាក់​បាន​លួច​បង្ហើប​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​នេះ ក៏​ដោយសារតែ ជនដៃដល់ កាលពី​យប់មិញ បាន​បបួល​នារី​ជា​ស្រី​ស្នេហ៍​ទៅ​ក្រៅ ប៉ុន្តែ​នាង​មិន​ទៅ ពីព្រោះ​ជាប់​នៅ​ជាមួយ​ជនរងគ្រោះ ដែលជា​មន្ត្រី​យោធា​ផ្កាយ​២ ទើប​ឈានទៅដល់​ការឈ្លោះគ្នា ហើយ​បាញ់ប្រហារ​តែម្តង​។ ក្រោយ​បាញ់​ជនរងគ្រោះ​ទាំង​២​នាក់​ហើយ ជនដៃដល់​បាន​បាញ់សម្លាប់​ខ្លួនឯង​ផងដែរ​៕

fn-2016-11-10-11-23-43-2