ក្មេង​អាយុ​៧​ឆ្នាំ​ម្នាក់​រងគ្រោះថ្នាក់​ធ្ងន់ ​ខណៈពេល​រត់​ឆ្លងថ្នល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 November, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ស្នួល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​០១​លើក បង្កឡើង​ដោយ​រថយន្ត​មិន​ស្គាល់​ម៉ាក​បន្ទាប់ ពេល​កើតហេតុ​កើតឡើង​អ្នក​បាន​បើក​រត់គេច​បាត់​។​
បាន​បុក​កូនក្មេង ឈ្មោះ ថន ខៃ ភេទ​ប្រុស អាយុ​០៧​ឆ្នាំ​រងរបួស​ធ្ងន់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បាន​ស្លាប់ មាន​ទីលំនៅ​ភូមិ​អ្នកតា​ភា ឃុំ​ឫស្សី​គ្រាំង ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង មក​ស្នាក់នៅ​ភូមិ​-​ឃុំ​ខាងលើ​ជាមួយ​ឪពុកម្តាយ ធ្វើជា​កម្មករ​គេ ខណៈពេល​ក្មេងរងគ្រោះ​រត់​ឆ្លងផ្លូវ​ពី​ត្បួ​ង​ទៅ​ជើង បណ្តាល​ឲ្យ​រថយន្តបុក​ចំ​ពេញទំហឹង​តែម្តង និង​នៅពេលនោះ​ស្ងាត់​មនុស្ស គ្មាន​សាក្សី​បានឃើញ​និង​ស្គាល់​ម៉ាក​រថយន្ត​នោះឡើយ​ធ្វើ​ឲ្យ​សមត្ថកិច្ច​យើង​ពិបាក​ក្នុង​ការជួយ​អ​ន្តា​គម​ន៍ ឃាត់​រថយន្ត និង​ចាប់​អ្នកបើកបរ​មិនទាន់បាន ប៉ុន្តែ​សមត្ថកិច្ច​យើង​នៅតែ​ខិតខំ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​និង​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​
​ក្រោយពី​សមត្ថកិច្ច​យើង​ចុះ​ពិនិត្យ​សា​សព​ក្មេងរងគ្រោះ​រួច​បាន​គល់​ឲ្យ​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

15033635_1791522907752938_702431365_n